ទិវាវៀតណាមគួរឲ្យចាប់អារម្មណ៍នៅប្រទេសអាហ្សង់ទីន

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃសកម្មភាពអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម- អាហ្សង់ទីន នាថ្ងៃទី៨ខែកញ្ញា ស្ថានទូតវៀត ណាមប្រចាំនៅអាហ្សង់ទីនបានរួមសហការជាមួយរដ្ឋអំណាចទីក្រុង Buenos Aires រៀបចំឡើង “ទិវាវៀតណាម” ដោយមានការអញ្ជើញចូលរួមរបស់តំណាងក្រសួងការបរទេស រដ្ឋអំណាចទីក្រុង Buenos Aires អង្គទូតនានា រួមទាំងប្រជាជននៃប្រទេសសាមីផងដែរ។

ទិវាវៀតណាមគួរឲ្យចាប់អារម្មណ៍នៅប្រទេសអាហ្សង់ទីន - ảnh 1អគ្គរដ្ឋទូត លោក Dang Xuan Dung ថ្លែងមតិក្នុងពិធីទិវាវៀតណាមនៅ Buenos Aires (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិក្នុងពីធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Dang Xuan Dung បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងការរួមដំណើររបស់រដ្ឋអំណាចទីក្រុង Buenos Aires រួមទាំងស្ថាប័នមានសមត្ថកិច្ចរបស់អាហ្សង់ទីន ដើម្បីផ្សព្វផ្សាយទិវាវៀតណាមទៅកាន់ប្រជាជនរដ្ឋធានី ព្រមទាំងអះអាងថា នេះជាសកម្ម ភាពជាក់ស្តែងអបអរសាទរខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម-អាហ្សង់ទីនផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ