ទិវាវប្បធម៌វៀតណាមនៅអ៊ូស្ត្រាលី ២០១៣

ទិវាវប្បធម៌វៀតណាមនៅអ៊ូស្ត្រាលី ២០១៣ - ảnh 1
ទិវាវប្បធម៌វៀតណាមនៅអ៊ូស្ត្រាលី។ (Image: Vietnam+)

(VOVworld) – ចាប់ពីថ្ងៃទី ២៨ ដល់ទី ៣០ វិច្ឆិកា អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅ
ទីក្រុង Perth អ៊ូស្ត្រាលីបានរៀបចំរាល់ព្រឹត្តិការវប្បធម៌ដ៏សម្បូបែបក្នុងឱកាសរំលឹកខួប
អនុស្សារវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អ៊ូស្ត្រាលី (១៩៧៣-២០១៣)។ ពិធីឧទ្ទេសនាមក្រុមសិល្បៈតុក្តាទឹក Thang Long របស់វៀតណាម
នៅទីក្រុង Canning បានចាប់ផ្តើមបណ្ដាទិវាវប្បធម៌ វៀតណាមនៅអ៊ូស្ត្រាលី។ នាថ្ងៃទី
២៩ វិច្ឆិកា ក្រុមតូរតន្ត្រីវៀតណាម-អ៊ូស្ត្រាលីដោយមានការចូលរួមរបស់សិល្បៈករ
សិល្បការិនីនៃប្រទេសទាំង ២ ត្រូវបានរៀបចំ​ឡើង។ ថ្លែងមតិនៅទីនេះ អគ្គកុងស៊ុល
វៀតណាមប្រចាំនៅទីក្រុង Perth លោក Le Viet Duyen បានអះអាងថា៖ ការបង្កើន
សកម្មភាពជួបប្រាស្រ័យសហប្រតិបត្តិការវប្បធម៌នឹងជួយឧត្ថម្ភអ៊ូស្ត្រាលីយល់បន្ថែម
អំពីទឹកដីមនុស្សនិងខឿនវប្បធម៌យូអង្វែងពោពេញទៅដោយអត្តសញ្ញាណជាតិរបស់
វៀតណាម រួមចំណែកក្នុងការ​ធ្វើឲ្យស៊ីជំរៅទំនាក់ទំនងដៃគូរលើគ្រប់វិស័យរវាង
ប្រទេសទាំង ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ