នឹងមានកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលសម្រាប់ការអនុវត្តកិច្ចព្រមព្រៀង RCEP

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកានេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជ កម្មបានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយ អំពីកាលានុវត្តន៍ភាពនិងបញ្ហាប្រឈម នៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

តំណាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បាននិយាយថាៈ ការបង្កើតកិច្ចព្រមព្រៀងនេះ នឹងបង្កើតកាលានុវត្តន៍ភាពដើម្បីអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី នៅក្នុងតំបន់ ហើយសហគ្រាស វៀតណាមនឹងមានឱកាស ចូលរួមក្នុងការជួយបង្កើតទីផ្សារនាំចេញប្រកបដោយស្ថេរភាព ជាពិសេស មានឱកាសក្លាយជាទិសដៅដែលអាចទុកចិត្តបានសម្រាប់វិនិយោគិនអន្តរជាតិក្នុងរយៈពេលវែងផងដែរ។ លោកស្រី Nguyen Cam Trang អនុប្រធាននាយកដ្ឋាននាំចូលនិងនាំចេញនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖ “តាមពិត ឱកាសរបស់ RCEP គឺមកពីវិធាននៃប្រភពដើមនៅក្នុងប្លុក នៅពេលដែលយើងមានការប្រមូលផ្តុំពីផ្ទៃក្នុង។ ក្នុងពេលជាមួយគ្នានោះ បណ្តាប្រទេសជាសមាជិករបស់ RCEP មានប្រទេសមួយចំនួន កំពុងប្រើប្រាស់វត្ថុធាតុដើមច្រើន ដូច្នេះ ទំនិញរបស់យើងនឹងត្រូវឆ្លើយតបរាល់លក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងអំពីប្រភពដើម ហើយការណ៍នេះ នឹងជួយឲ្យទំនិញរបស់យើងនឹងមានភាពងាយស្រួលក្នុងការទទួលពន្ធអនុគ្រោះជាង”។

តំណាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានលើកឡើងថា យោងតាមផែនការនេះ ក៏នឹងមានកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ស្តីពីការអនុវត្តកិច្ចព្រមព្រៀង RCEP ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ