នៅព្រឹកថ្ងៃទី១៦ មិថុនា រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តចំនួន ៧ និងច្បាប់ចំនួន ២
(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ជាថ្ងៃធ្វើការចុងក្រោយនៃសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី ១៥ សមាជិករដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តចំនួន៧ និងច្បាប់ចំនួន២។
សមាជិករដ្ឋសភានៃគណៈប្រតិភូសមាជិកសភាខេត្ត Nghe An បោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក (រូបថត៖ quochoi.vn) |
ក្នុងនោះមានសេចក្តីសម្រេចចិត្តចំនួន ៥ ស្តីពីគោលនយោបាយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ ដែលលាតសន្ធឹងពីភាគខាងជើងទៅភាគខាងត្បូង ដូចជាគម្រោងផ្លូវក្រវ៉ាត់ លេខ ៤ ក្នុងរដ្ឋធានីហាណូយ គម្រោងផ្លូវក្រវ៉ាត់លេខ ៣ ទីក្រុងហូជីមិញ គម្រោងផ្លូវល្បឿនលឿន Khanh Hoa - Buon Ma Thuot (ដំណាក់កាលទី ១) និងផ្លូវល្បឿនលឿន Bien Hoa - Vung Tau (ដំណាក់កាល ទី១)…។ គម្រោងទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ បង្កើតកម្លាំងចលករទាក់ទាញការវិនិយោគ បង្កើតកន្លែងអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់ទាំងមូល។
រដ្ឋសភាក៏បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការសាកល្បងគំរូរៀបចំសកម្មភាពការងារ ការណែនាំការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់អ្នកទោសនៅក្រៅពន្ធនាគារ ក្រោមក្រសួងនគរបាល។ តាមនោះ ពន្ធនាគារត្រូវបានអនុញ្ញាតឱ្យសាកល្បងកិច្ចសហប្រតិបត្តិការជាមួយអង្គការក្នុងស្រុក ដើម្បីរៀបចំសកម្មភាពការងារ ការណែនាំវិជ្ជាជីវៈ និងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់អ្នកទោស។ សេចក្តីសម្រេចចិត្តក៏កំណត់ថា ការណែនាំវិជ្ជាជីវៈ និងតំបន់បណ្តុះបណ្តាលវិជ្ជាជីវៈនៅខាងក្រៅពន្ធនាគារមិនត្រូវប្រើប្រាស់សម្រាប់អ្នកទោសដែលប្រព្រឹត្តបទឧក្រិដ្ឋរំលោភលើសន្តិសុខជាតិ បំផ្លាញសន្តិភាព ប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម; អ្នកទោសជាជនបរទេស...ជាដើម៕