នាយករដ្ឋមន្ត្រីថៃប្រកាសបញ្ចប់របបកាន់អំណាចយោធា
(VOVWORLD) -នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-o-cha បានប្រើប្រាសសិទ្ធិអំណាចពិសេសរបស់ខ្លួនជាលើកចុងក្រោយ ដើម្បីលុបចោលរាល់បទបម្រាមទៅលើសារព័ត៌មាន ហើយផ្ទេររាល់បទល្មើសដែលទាក់ទិននឹងបទប្រឆាំងបញ្ជារបស់លោកទៅតុលាការស៊ីវិល ដោយបញ្ចប់ការកាន់អំណាច យោធា។
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-o-cha (រូបថត៖ vnanet.vn) |
នាថ្ងៃទី ១៥ ខែកក្កដា នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-o-cha បានលាលែងពីតំណែងជាប្រមុខរដ្ឋាភិបាលយោធា ព្រមទាំងអះអាងថា ប្រទេសនេះនឹងដំណើរការតាមលទ្ធិប្រជាធិបតេយ្យធម្មតា ក្រោយរយៈពេល ៥ ឆ្នាំ ដែល កាន់អំណាចដោយយោធា។ អញ្ជើញថ្លែងសន្ទរកថានៅលើកញ្ចក់ទូរទស្សន៍ជាតិ លោក Prayuth បានចាត់ទុកថា នាបច្ចុប្បន្នេះ ថៃគឺជាប្រទេសប្រជាធិបតេយ្យតាមរបបរាជាធិបតេយ្យអាស្រ័យលើរដ្ឋធម្មនុញ្ញយ៉ាងពេញលេញ ព្រមទាំងមានរដ្ឋសភាដែលត្រូវបោះឆ្នោតជ្រើសតាំង។ រាល់បញ្ហាត្រូវបានដោះស្រាយជាប្រក្រតី ដោយឈរលើមូលដ្ឋាន នៃប្រព័ន្ធប្រជាធិបតេយ្យដែលមិនប្រើប្រាស់សិទ្ធិអំណាចពិសេសឡើយ។
កាលពីសសប្តាហ៍មុន នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-o-cha បានប្រើប្រាសសិទ្ធិអំណាចពិសេសរបស់ខ្លួនជាលើកចុងក្រោយ ដើម្បីលុបចោលរាល់បទបម្រាមទៅលើសារព័ត៌មាន ហើយផ្ទេររាល់បទល្មើសដែលទាក់ទិននឹងបទប្រឆាំងបញ្ជារបស់លោកទៅតុលាការស៊ីវិល ដោយបញ្ចប់ការកាន់អំណាច យោធា៕