នាយករដ្ឋមន្ត្រីទទួលជួបជាមួយរដ្ឋលេខាធិការការបរទេសព័រទុយហ្គាល់ ប្រធាន SK Group និងប្រធាន Osaka (ជប៉ុន)
(VOVWORLD) -នារសៀលថ្ងៃទី២៣វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី Teresa Ribeiro រដ្ឋលេខាធិការការបរទេសព័រទុយ ហ្គាល់។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោកស្រី Teresa Ribeiro រដ្ឋលេខាធិការការបរទេសព័រទុយហ្គាល់ (រូបថតៈVGP/Nhật Bắc) |
នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានស្នើឲ្យព័រទុយ ហ្គាល់គាំទ្រជម្រុញ EU អនុម័តយ៉ាងឆាប់ៗលើកិច្ច ព្រមព្រៀងពាណិជ្ជ កម្មសេរីវៀតណាម-EU (EVFTA) បង្កលក្ខណៈងាយស្រួល សម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមជាមួយព័រ ទុយ ហ្គាល់។ រីឯលោកស្រី Teresa Ribeiro បានជឿជាក់ថា ភាគីទាំងពីរនឹងបានចុះហត្ថលេខានាឆ្នាំ២០១៨ខាងមុខ ហើយប្រកាសនេះនឹង បើកចេញទំព័រថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាមជាមួយព័រទុយ ហ្គាល់។
នាយករដ្ឋមន្ត្រី លោក Nguỵen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន SK Group កូរ៉េខាងត្បូង លោក Chey Tae-won (រូបថតៈVGP/Nhật Bắc ) |
ក៏នារសៀលថ្ងៃទី២៣វិច្ឆិកា ក្នុងជំនួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន SK Group កូរ៉េខាងត្បូង លោក Chey Tae-won នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាម សន្យារួមដំណើរនិងបង្កលក្ខណៈងាយស្រួល ដើម្បី SK Group អាចអនុវត្តរាល់សកម្មភាពវិនិយោគ ធ្វើអាជីវកម្មប្រកបដោយប្រ សិទ្ធិភាពនៅវៀតណាម។ ឆ្លើយតបវិញ ប្រធាន SK Group លោក Chey Tae-won បានវាយតម្លៃខ្ពស់ចំពោះគោលការណ៍របស់វៀតណាមដែលបង្កលក្ខណៈងាយ ស្រួលសម្រាប់សហគ្រាសឯកជនផងដែរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សវរីយ៍ជាមួយតំណាងចូលរួម |
អញ្ជើញថ្លែងមតិនៅក្នុងជំនួបទទួលជួបជាមួយលោក Hiroshi Ozaki ប្រធាន សភាពាណិជ្ជកម្មនិងឧស្សាហកម្ម Osaka ជប៉ុននារសៀលថ្ងៃទី២៣វិច្ឆិកានោះ លោក Nguyen Xuan Phuc មានបំណងថា សហគ្រាសជប៉ុននិង Osaka និងបើកទូលាយការវិនិយោគនៅវៀត ណាមលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់លោក Hiroshi Ozaki ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវិនិយោគ តភ្ជាប់សហគ្រាស Osaka និងវៀតណាម។ រីឯលោក Hiroshi Ozaki បានឲ្យដឹងថា សហគ្រាស Osaka មានបំណង ស្វែងរកឱកាសវិនិយោគនៅវៀត ណាមលើគ្រប់វិស័យ ជាពិសេសលើ វិស័យបច្ចេកវិទ្យាខ្ពស់ ស្និទ្ធិស្នាលជាមួយបរិស្ថាន និងអភិវឌ្ឍន៍ទីក្រុង ថាមពល ជាដើម៕