នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុម ហ៊ុន JA Solar-ចិន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុម ហ៊ុន JA Solar-ចិន - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុម
 ហ៊ុន JA Solar-ចិន លោក Jin Baofang

(VOVworld)-ថ្លែងមតិក្នុងជំនួបជាមួយលោក​ Jin Baofang ប្រធានសម្ព័ន្ធក្រុមហ៊ុន
 JA Solar​ (ចិន)ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១១កក្កដា នាយករដ្ឋមន្ត្រីរដ្ឋា
ភិបាល វៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា​ រដ្ឋាភិបាលវៀត
ណាមវាយ តម្លៃខ្ពស់ចំពោះគម្រោងការវិនិយោគផលិតថ្មសាកថាមពលព្រះអា
ទិត្យរបស់សម្ព័ន្ធក្រុម ហ៊ុន JA Solar នៅវៀតណាម តាមនោះ រដ្ឋាភិបាលវៀតណាម
និងចិន គប្បីជួយ ឧបត្ថម្ភអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរឲ្យធ្វើការវិនិយោគ
នៅប្រទេសនីមួយៗ។ វៀត ណាមមានបរិយាកាសងាយស្រួលដើម្បីអង្គភាពអាជីវ
កម្មចិនមកធ្វើការវិនិយោគក្នុង ការផលិតនិងនាំចេញទំនិញទៅកាន់ប្រទេសជាសមា
ជិកកិច្ចព្រមព្រៀង TPP។ នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់
ថា ក្រសួងស្ថាប័ននានារបស់វៀត ណាម ជានិច្ចកាលបង្កលក្ខណៈងាយស្រួល
សម្រាប់សម្ព័ន្ធក្រុមហ៊ុន JA Solar និយាយដោយឡែកនិងវិនិយោគិនដទៃទៀតនិ
យាយរួមដែលកំពុងអនុវត្តសកម្មភាពធ្វើអាជីវកម្ម ប្រកបដោយជោគជ័យនៅវៀត
ណាម។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា សម្ព័ន្ធក្រុមហ៊ុន
នឹងទទួលបានជោគជ័យថែមទៀតនិងវិនិយោគច្រើន ថែមទៀតចូលវៀតណាមផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ