នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទលើកតម្កើងគំរូជឿនលឿន “មនុស្សល្អ ការងារល្អ” និង “ពលរដ្ឋរដ្ឋធានីឆ្នើម”
(VOVWORLD) - នាព្រឹកថ្ងៃទី៩ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទលើកតម្កើងគំរូជឿនលឿន “មនុស្សល្អ ការ ងារល្អ” "ពលរដ្ឋរដ្ឋធានីឆ្នើម" ឆ្នាំ ២០២៣ និងបំផុសចលនាប្រឡងប្រណាំងឆ្ពោះទៅ ខួបលើកទី ៧០ ទិវារំដោះរដ្ឋធានី។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ប្រគល់ជូនពានរង្វាន់ "ពលរដ្ឋរដ្ឋធានីឆ្នើម"។ (រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “បុគ្គលដែលទទួលបានកិត្តិនាម "មនុស្សល្អ ការងារល្អ" និង "ពលរដ្ឋរដ្ឋធានី ឆ្នើម" ឆ្នាំ ២០២៣ ក្នុងសន្និសីទថ្ងៃនេះ ពិតជាផ្កាដ៏ស្រស់ស្អាត ដែលត្រូវបានមនុស្ស គ្រប់គ្នាស្រឡាញ់ គោរព។ ខ្ញុំជឿជាក់ថា បន្ទាប់ពីសន្និសីទនេះ បុគ្គលដែលទទួលបាន កិត្តិនាម នឹងកាន់តែរីកចម្រើន មានឥទ្ធិពលទូលំទូលាយ រួមចំណែកលើកទឹកចិត្តកម្មា ភិបាល បក្ខជន និងប្រជាជនរដ្ឋធានីហាណូយឱ្យឈានឡើងយ៉ាងខ្លាំងក្លា បង្កើតសមិទ្ធិផលឆ្នើម ជាច្រើន ធ្វើឱ្យសួនផ្កា “មនុស្សល្អ ការងារល្អ” នៃរដ្ឋធានីមានការរីកចម្រើនកាន់តែត្រចះត្រចង់”។
លោកនាយករដ្ឋមន្ត្រីក៏បានតម្រូវឲ្យទីក្រុងហាណូយ កៀរគរកម្លាំងចម្រុះ ពង្រីក ប្រកបដោយប្រសិទ្ធភាពនូវសក្តានុពល និងប្រៀបខ្លាំងរបស់រដ្ឋធានី រួមផ្សំជាមួយ ធនធានជាតិនិងអន្តរជាតិ ដើម្បីកសាង និងអភិវឌ្ឍន៍រដ្ឋធានី “វប្បធម៌-អារិយ្យធម៌-ទំនើប” ដែលសក្តិសមជាមជ្ឈមណ្ឌលនយោបាយរដ្ឋបាលជាតិ ជាបេះដូងនៃប្រទេស ទាំងមូល; ជាមជ្ឈមណ្ឌលដ៏ធំផ្នែកសេដ្ឋកិច្ច វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាល វិទ្យា សាស្ត្របច្ចេកវិទ្យា និងសមាហរណកម្មអន្តរជាតិ៕