នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយសមាគមបញ្ញវន្ត និងអ្នកជំនាញជនជាតិវៀតណាមនៅអូស្ត្រាលី

(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh លោកជំទាវភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Canberra ប្រទេសអូស្ត្រាលី ហើយទៅកាន់ទីក្រុង Auckland ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនូវែលសេឡង់ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែមីនា។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយសមាគមបញ្ញវន្ត និងអ្នកជំនាញជនជាតិវៀតណាមនៅអូស្ត្រាលី - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយសមាគមបញ្ញវន្ត និងអ្នកជំនាញជនជាតិវៀតណាមនៅអូស្ត្រាលី (រូបថត៖ VOV)

បន្តកម្មវិធីបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នាព្រឹកថ្ងៃទី៩ ខែមីនា នៅទីក្រុង Canberra (អូស្ត្រាលី) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំ និងតំណាងសមាគមបញ្ញវន្ត និងអ្នកជំនាញជនជាតិវៀតណាមនៅអូស្ត្រាលី (VASEA)។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ក្នុងចំណោម “៦ ចំណុចបន្ថែមទៀត” នៃក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដែលទើបបានបង្កើតថ្មីរវាងវៀតណាម និងអូស្ត្រាលី មានខ្លឹមសារគឺ "ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរពណ៌បៃតងកាន់តែខ្លាំងក្លាជាង" និង "កិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ-បណ្តុះបណ្តាល បរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ"។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យ VASEA ធ្វើជាស្ពាន និងជាស្នូលដើម្បីពង្រីកជាអតិបរមានូវតួនាទីជាបញ្ញវន្ត និងអ្នកជំនាញវៀតណាមនៅអូស្ត្រាលី បន្តតភ្ជាប់បញ្ញវន្ត អ្នកវិទ្យាសាស្ត្រ មូលដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល ធុរកិច្ចអូស្ត្រាលី និងសហការជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; អប់រំ; សេដ្ឋកិច្ច - ពាណិជ្ជកម្ម - ការវិនិយោគ; បញ្ញាសិប្បនិម្មិត; ឈុព semiconductor; រ៉ែ; អភិវឌ្ឍន៍ផ្លូវគមនាគមន៍បៃតង; ទីផ្សារកាបូន; ជួយឧបត្ថម្ភកសិករ អភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម កែលម្អតម្លៃបន្ថែមលើវិស័យកសិកម្ម និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long។

នេះជាសកម្មភាពចុងក្រោយរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅប្រទេសអូស្ត្រាលី ក្នុងដំណើរបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមីនា ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-អូស្ត្រាលី (១៩៧៤-២០២៤) និងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី។ បន្ទាប់ពីសកម្មភាពនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh លោកជំទាវភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Canberra ប្រទេសអូស្ត្រាលី ហើយទៅកាន់ទីក្រុង Auckland ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនូវែលសេឡង់ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែមីនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ