នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសមាជិកគណៈកម្មាធិការកែទម្រង់និងទទួលបន្ទុកហិរញ្ញវត្ថុរបស់ប្រធានាធិបតីអាមេរ

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសមាជិកគណៈកម្មាធិការកែទម្រង់និងទទួលបន្ទុកហិរញ្ញវត្ថុរបស់ប្រធានាធិបតីអាមេរ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោក David M.Cote សមាជិកគណៈកម្មាធិការកែទម្រង់និងទទួលបន្ទុកហិរញ្ញវត្ថុរបស់ប្រធានាធិបតីអាមេរិក Obama (nguyentandung.org)


        VOV-នារសៀលថ្ងៃទី១០មិថុនា នៅទីស្ដីការរដ្ឋាភិបាលវៀតណាម
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោក David M.
Cote សមាជិក​គណៈ​កម្មាធិការកែទម្រង់និងទទួលបន្ទុកហិរញ្ញវត្ថុរបស់​
ប្រធានាធិបតីអាមេរិក Obama ដែល​កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។​
នៅ​ពិធីទទួលជួបសន្ទនានេះនាយករដ្ឋមន្ត្រី Nguyen Tan Dungបានអះអាងថា
រដ្ឋាភិបាល​វៀតណាមជានិច្ចកាលខំប្រឹងប្រែង​កែលំអរ​បរិយាកាសវិនិយោគ​គាំទ្រ
វិនិយោគិន​បរទេស ដែលក្នុងនោះមានវិនិយោគិនអាមេរិក​មកសហប្រតិបត្តិការ
វិនិយោគនៅវៀត​ណាមផង។​ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ឲ្យ​ដឹងទៀត
ថាវៀតណាមនិង​អាមេរិក​រួមជាមួយប្រទេសមួយចំនួនទៀតកំពុងសកម្ម​ចរចារ
លើកិច្ចព្រមព្រៀង​ដៃគូ​អន្តរប៉ាស៊ីហ្វិក និងមានបំណងថាបណ្ដាថ្នាក់ដឹកនាំនិង
អង្គភាព​អាជីវកម្ម​អាមេរិក​គាំទ្រ​ការ​ចរចារលើកិច្ចព្រមព្រៀងនេះ។

        រីឯលោក David M.Cote បានអះអាងថា​នឹងបញ្ជូនសាររបស់នាយករដ្ឋមន្ត្រី
Nguyen Tan Dung ដល់ថ្នាក់ដឹកនាំអាមេរិក ទន្ទឹមនឹងនោះចង់ឲ្យរដ្ឋាភិបាល​​វៀត
ណាម​បង្ក​លក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មរបស់អាមេរិកមក​
សហប្រតិបត្តិការ​វិនិយោគនិងរកស៊ីយូរអង្វែងនៅវៀតណាម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ