នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម

(VOVWORLD) -នារសៀលថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phucបានអញ្ជើញជួបសន្ទនាជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម លោក Kuinio Umeda។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phucបានអញ្ជើញជួបសន្ទនាជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម លោក Kuinio Umeda។ នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសម្ដែងសេចក្ដីសប្បាយរីករាយយ៉ាងក្រៃលែង ដោយឃើញថាទំនាក់ទំនងរវាងប្រទេសទាំង ២ កាន់តែអភិវឌ្ឍន៍យ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ និងស៊ីជម្រៅ ហើយមានវិនិយោគិនជប៉ុនកាន់តែច្រើនបានយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម។ លោកបានវាយតម្លៃខ្ពស់ចំពោះការរួមសហការរបស់ស្ថានទូតជប៉ុន និងលោកឯកអគ្គរដ្ឋទូតក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោក ឯកអគ្គរដ្ឋទូតជប៉ុនបានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរបន្តបង្កលក្ខណៈងាយស្រួលដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ