នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico រងការវាយប្រហារ ថ្នាក់​ដឹកនាំ​ពិភពលោក​ថ្កោលទោសយ៉ាងខ្លាំងក្លា

(VOVWORLD) - លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមមួយរំពេចដែលមានចម្ងាយប្រហែល ៦៥ គីឡូម៉ែត្រពីកន្លែងកើតហេតុ។
នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico រងការវាយប្រហារ ថ្នាក់​ដឹកនាំ​ពិភពលោក​ថ្កោលទោសយ៉ាងខ្លាំងក្លា - ảnh 1កងកម្លាំងសន្តិសុខស្លូវ៉ាគីឃាត់បុរសម្នាក់បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលើនាយករដ្ឋមន្រ្តី Robert Fico ។ រូបថត៖ រ៉យទ័រ

នាថ្ងៃទី ១៥ ឧសភា ទីភ្នាក់ងារសារព័ត៌មាន TASR របស់ស្លូវ៉ាគីបានចុះផ្សាយព័ត៌មានថា នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico រងរបួសក្នុងការផ្ទុះកាំភ្លើង។ លោក Fico ត្រូវបានគេបាញ់នៅខាងក្រៅអគារដែលប្រព្រឹត្តិទៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ខណៈលោកកំពុងនិយាយជាមួយមនុស្សមួយចំនួន។ លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមមួយរំពេចដែលមានចម្ងាយប្រហែល ៦៥ គីឡូម៉ែត្រពីកន្លែងកើតហេតុ។ ខ្មាន់កាំភ្លើងដែលវាយប្រហារលោកនាយករដ្ឋមន្ត្រី Fico ត្រូវបានប៉ូលិសចាប់ខ្លួននៅកន្លែងកើតហេតុ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាថ្ងៃទី ១៥ ឧសភា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារលើនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ។ នាថ្ងៃដដែល ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  បានពណ៌នាការបាញ់ប្រហារលើលោក Fico ថាជា ឧក្រិដ្ឋកម្មដ៏សាហាវ  ហើយបានសម្តែងក្តីសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី នឹងជាសះស្បើយយ៉ាងឆាប់រហ័ស។

នាថ្ងៃទី ១៥ ឧសភាដដែល ប្រធានាធិបតីអាមេរិក Joe Biden បានថ្កោលទោសការផ្ទុះកាំភ្លើងគំរាមកំហែងអាយុជីវិតរបស់លោកនាយករដ្ឋមន្ត្រី Fico ថាជា "អំពើហឹង្សាដ៏គួរឱ្យសាហាវ" ។ រីឯខ្លួនវិញប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពនេះ ហើយបានអះអាងពី "សាមគ្គីភាព" ជាមួយលោកនាយករដ្ឋមន្រ្តី Fico គ្រួសាររបស់លោក និងប្រជាជនស្លូវ៉ាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ