នាយករដ្ឋមន្ត្រីឡាវបានទទួលជួបសន្ទនាគណៈប្រតិភូអតីតអ្នកជំនាញការអប់រំវៀតណាម
(VOV) /  
![នាយករដ្ឋមន្ត្រីឡាវបានទទួលជួបសន្ទនាគណៈប្រតិភូអតីតអ្នកជំនាញការអប់រំវៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_01_23/tt lao cuu chuyen gia giao duc.jpg) |
នាយករដ្ឋមន្ត្រីឡាវបានទទួលជួបសន្ទនាគណៈប្រតិភូអតីតអ្នកជំនាញការអប់រំវៀតណាម |
VOV-នាថ្ងៃទី២២មករា នាយករដ្ឋមន្ត្រីឡាវ Thongsinh Thammavong ក្នុងពេលទទួលជួបសន្ទនាគណៈប្រតិភូអតីតអ្នកជំនាញការអប់រំវៀតណាមដែល
កំពុងបំពេញទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃទី២១ដល់២៧មករា បានវាយតំលៃ
ខ្ពស់បណ្ដាអ្នកជំនាញការអប់រំវៀតណាមបានមានគុណបំណាចដ៏ធំធេងក្នុង
ការបណ្ដុះបណ្ដាលបណ្ដាជំនាន់កម្មាភិបាលរបស់ឡាវ។ ជាអ្នកដែលធ្លាប់រៀន
សូត្រនៅវៀតណាម នាយករដ្ឋមន្ត្រីឡាវ Thongsinh Thammavong បានអះអាងថា
បណ្ដាជំនាន់កូនសិស្សឡាវនៅចាំជានិច្ចនូវមនោសញ្ចេតនារបស់លោកគ្រូ
អ្នកគ្រូវៀតណាមចំពោះសិស្សានុស្សិសឡាវ។ តាម នាយករដ្ឋមន្ត្រីឡាវថា
កិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសទាំងពីរជាបុព្វបទសំខាន់ដើម្បីបង្កើន
ថែមទៀតចំណងសាមគ្គីភាពនិងសហប្រតិបត្តិការមិនត្រឹមតែក្នុងអតីតកាល
បច្ចុប្បន្នកាលប៉ុណ្ណោះទេថែមទាំងអនាគតកាលទៀតផង៕
-VOV