នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ វៀតណាមមានបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក

(VOVWORLD) - នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ នារសៀលថ្ងៃទី១០ ខែមករា បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំ វៀតណាម លោក ម៉ាក ណាបភើរ ក្នុងឱកាសលោកមកជម្រាបលា បញ្ចប់អាណត្តិបេសកម្មការទូតនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ វៀតណាមមានបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក - ảnh 1លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត ម៉ាក ណាបភើរ  (រូបថត៖ VOV)

នៅក្នុងជំនួបនៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រីហ្វាម មិញ ជីញបានបញ្ជាក់ពីបំណងប្រាថ្នារបស់វៀតណាមក្នុងការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគី។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកឯកអគ្គរដ្ឋទូត ណាបភើរ ក្នុងការបើកទីផ្សារសម្រាប់ទំនិញរបស់ភាគីទាំងពីរ និងជំរុញអាជីវកម្មអាមេរិកឱ្យបង្កើនការវិនិយោគ និងពង្រីកប្រតិបត្តិការនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រីបានសម្តែងទំនុកចិត្តថា ភាគីទាំងពីរនឹងបង្ហើយការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក ប្រកបដោយយុត្តិធម៌ និងមានតុល្យភាពក្នុងពេលឆាប់ៗនេះ ដោយបង្កើតបរិយាកាសអាជីវកម្មដែលមានស្ថិរភាព និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ សហគមន៍អាជីវកម្មនៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ម៉ាក ណាបភើរ បានយល់ស្របថា ភាគីទាំងពីរត្រូវពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យសំខាន់ៗ ដូចជា៖ នយោបាយ និងការទូត សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម វិនិយោគ ថាមពល ជំនួយមនុស្សធម៌ និងការស្តារឡើងវិញក្រោយសង្គ្រាម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។

លោកឯកអគ្គរដ្ឋទូតបានសម្តែងទំនុកចិត្តថា ទំនាក់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិកនឹងបន្តរីកចម្រើនកាន់តែខ្លាំងឡើង ដោយបញ្ជាក់ថា ទោះបីជាស្ថិតនៅតំណែងណាក៏ លោកនឹងបន្តធ្វើជាមិត្តរបស់វៀតណាម និងរួមចំណែកដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ