មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម៖ ទស្សនៈពីអ្នកប្រាជ្ញកម្ពុជា

(VOVWORLD) - ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នាថ្ងៃទី៨ ខែមករា នៅទីក្រុងភ្នំពេញ (កម្ពុជា) ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ "បក្សកុម្មុយនិស្តវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់វៀតណាម"។
មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម៖ ទស្សនៈពីអ្នកប្រាជ្ញកម្ពុជា - ảnh 1ទិដ្ឋភាពទូទៅនៃសិក្ខាសាលា។ រូបថត៖ VOV-ភ្នំពេញ

នៅក្នុងសិក្ខាសាលានេះ វាគ្មិនកម្ពុជាសុទ្ធតែវាយតម្លៃថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលកំណត់ទិសដៅនិងយុទ្ធសាស្ត្រនៃការអភិវឌ្ឍរបស់វៀតណាមក្នុងដំណាក់កាល៥ឆ្នាំខាងមុខ ហើយបានវាយតម្លៃខ្ពស់ចំពោះការដែលមហាសន្និបាតផ្តោតលើការត្រិះរិះ "នវានុវត្តន៍ ទម្លុះទម្លាយ និងច្នៃប្រឌិត" និងគោលដៅរយៈពេលវែងដែលត្រូវសម្រេចបាន។ បទបង្ហាញសុទ្ធតែបញ្ជាក់ពីតួនាទីដ៏សំខាន់របស់បក្សកុម្មុយនិស្តវៀតណាម ចាប់ពីការបង្កើតរហូតដល់បច្ចុប្បន្ន ក្នុងការកសាង និងការពារប្រទេសវៀតណាម ក៏ដូចជាក្នុងការជួយប្រទេសជិតខាង រួមទាំងកម្ពុជា ក្នុងដំណើរការរំដោះ កសាង និងអភិវឌ្ឍ។

មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម៖ ទស្សនៈពីអ្នកប្រាជ្ញកម្ពុជា - ảnh 2លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ។ រូបថត៖ VOV-ភ្នំពេញ

ទាក់ទងនឹងបញ្ហានេះ លោកបណ្ឌិត គិន ភា បានចាត់ទុកថា សមត្ថភាពដឹកនាំ និងអភិបាលកិច្ចរបស់បក្សកុម្មុយនិស្តវៀតណាមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទាំងប្រទេសកម្ពុជា និងតំបន់។

"ទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍កម្ពុជា នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ជា 'យុថ្កានយោបាយ' ដ៏រឹងមាំបំផុតសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នៅពេលដែលវៀតណាមបង្កើនប្រសិទ្ធភាពអភិបាលកិច្ច និងភាពខ្លាំងនៃស្ថាប័ន វៀតណាមនឹងកាន់តែមានសក្តានុពលក្នុងនាមជាដៃគូយុទ្ធសាស្ត្រដែលគួរឲ្យទុកចិត្តសម្រាប់កម្ពុជា ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ និងសន្តិសុខតាមព្រំដែន"

ប្រតិកម្មទៅវិញ

ផ្សេងៗ