នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃប្រទេសអូស្ត្រាលី ជប៉ុន ឥណ្ឌា និងឥណ្ឌូនេស៊ី

(VOVWORLD) - នាព្រឹកថ្ងៃទី១១ ខែតុលានេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានអញ្ជើញជួបសំណេះសំណាល និងជួបពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេស៖ អូស្ត្រាលី ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី។

ក្នុងជំនួបសវនាការជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានស្នើឱ្យអូស្ត្រាលីបន្តជំរុញការសន្ទនា; កិច្ចសហប្រតិបត្តិការនិងការកសាងទំនុកចិត្ត តាមរយៈយន្តការដឹកនាំដោយអាស៊ាន។ ទន្ទឹមនឹងនោះ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការលើកកម្ពស់ការបង្រួមគម្លាតអភិវឌ្ឍន៍ និងគាំទ្រកិច្ចសហប្រតិបត្តិការអនុតំបន់ ក្នុងនោះមានទាំងអនុតំបន់មេគង្គផងដែរ។

  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃប្រទេសអូស្ត្រាលី ជប៉ុន ឥណ្ឌា និងឥណ្ឌូនេស៊ី - ảnh 1នាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ  ក្នុងកិច្ចប្រជុំកំពូលអាស៊ាន (រូបថត៖ VOV)

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Anthony Albanese បានប្តេជ្ញាថា អូស្ត្រាលីតែងតែផ្តល់អាទិភាពដល់ការជួយឧបត្ថម្ភ ODA សម្រាប់វៀតណាម ជាពិសេសលើវិស័យដែលវៀតណាមកំពុងត្រូវការ ដូចជាការបន្សាំបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចឌីជីថល ...។

នាព្រឹកមិញនេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ្វាម មិញ ជិញ បានជួបសវនាការជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ; ប្តេជ្ញាបន្តលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសជប៉ុនជាង ២០.០០០ ធ្វើកិច្ចសហប្រតិបត្តិការវិនិយោគ និងធុរកិច្ចដើម្បីផលប្រយោជន៍ទៅវិញទៅមកនៅវៀតណាម។

នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានអះអាងថា វៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ; មានបំណងនាំទំនាក់ទំនង វៀតណាម-ជប៉ុនកាន់តែស៊ីជម្រៅនិងជាក់ស្តែងជាងទៀត។

នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមក និងសហការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសយន្តការអង្គការសហប្រជាជាតិ អាស៊ាន និងយន្តការដឹកនាំដោយអាស៊ាន លើកកម្ពស់គោលការណ៍ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។

នាព្រឹកមិញនេះដែរ នាយករដ្ឋមន្ត្រី លោក ហ្វាមមិញ ជិញ បានជួបជាមួយអនុប្រធានាធិបតីឥណ្ឌូនេស៊ី Ma'ruf Amin ប្រធានគណៈប្រតិភូឥណ្ឌូណេស៊ីដែលចូលរួមកិច្ចប្រជុំដើម្បីពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ