នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញទទួលជួបអនុប្រធានគណៈកម្មាធិការបក្សយោធាមជ្ឈិមចិនលោក Zhang Youxia
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញបានអញ្ជើញទទួលជួបជាមួយអនុប្រធានគណៈកម្មាធិការយោធាបក្សមជ្ឈិមចិន ឧត្តមសេនីយឯក Zhang Youxia ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញទទួលជួបលោកឧត្តមសេនីយ Zhang Youxia អនុប្រធានគណៈកម្មាធិការយោធាបក្សមជ្ឈិមចិន (រូបថត៖ Duong Giang/TTXVN) |
លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញបានស្នើឲ្យភាគីទាំងពីរអនុវត្តយន្តការសន្ទនា ៣+៣ ប្រកបដោយប្រសិទ្ធភាព (ការទូត ការពារជាតិ និងនគរបាល) ដើម្បីបង្កើនការជឿទុកចិត្ត និងភាពស្អិតរមួតខ្ពស់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសការផ្ទេរវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មាន លទ្ធផលស្រាវជ្រាវ ...; បន្តសម្របសម្រួលឱ្យបានល្អក្នុងការគ្រប់គ្រងព្រំដែនគោក និងលើសមុទ្រ។
អំពីបញ្ហាដែនសមុទ្រ លោកនាយករដ្ឋមន្ត្រីហ្វាម មីញជីញបានស្នើឲ្យភាគីទាំងពីរអនុវត្តយ៉ាងតឹងរឹងនូវការយល់ដឹងរួមកម្រិតខ្ពស់; ដោះស្រាយបញ្ហាបានយ៉ាងសមស្រប និងគ្រប់គ្រងស្ថានការណ៍នៅសមុទ្របានយ៉ាងល្អ; អនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយនឹងសម្រេចបានឆាប់បំផុត នូវកិច្ចចរចាអំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។
រីឯខ្លួនវិញ អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ឧត្តមសេនីយ ឯក Zhang Youxia បានមានប្រសាសន៍ថា កងទ័ពចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការនិងរួមចំណែក ជាមួយកងទ័ពវៀតណាម។ ទាក់ទិននឹងបញ្ហាដែនសមុទ្រ ឧត្តមសេនីយឯក Zhang Youxia បានឲ្យដឹងថា ភាគីទាំងពីរត្រូវគោរពតាមទិសដៅដែលបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ គ្រប់គ្រងការខ្វែងគំនិតគ្នា និងដោះស្រាយបញ្ហានានាប្រកបដោយភាពសមស្របបំផុត៕