នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ

(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែកញ្ញានេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំ ពាក់ព័ន្ធ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែកញ្ញានៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ - ảnh 1ថ្នាក់ដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំ (រូបថត៖ VGP)

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមសកម្មភាពប្រហែល ៤០ រួមមានកិច្ចប្រជុំពហុភាគី ជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិ  រួមទាំងទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុននានា។ លោកនាយករដ្ឋមន្ត្រីបានថ្លែងសុន្ទរកថាសំខាន់ៗនៅកិច្ចប្រជុំទាំងអស់ ដោយនាំមកជូនអាស៊ាន និងដៃគូរបស់ខ្លួននូវសារជាក់ស្តែង ទិសដៅ និងគំនិតផ្តួចផ្តើម  ដើម្បីពង្រឹងដំណើរការកសាងសហគមន៍ និងពង្រឹងទំនាក់ទំនងជាមួយដៃគូ។

នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមានការផ្លាស់ប្តូរយ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិ ដោយបញ្ជាក់ឡើងវិញនូវគោលជំហរជាគោលការណ៍របស់អាស៊ាន។ អំពីបញ្ហាសមុទ្រខាងកើត លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើកិច្ចការពារសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ លើសមុទ្រខាងកើត ស្នើជំរុញការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងខិតខំសម្រេចបាននូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយខ្លឹមសារ និងប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។

ដៃគូនានាបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ដូចជាតួនាទីយ៉ាងស្វាហាប់ និងការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមក្នុងអាស៊ាន និងក្នុងតំបន់។ ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនបានសម្តែងនូវបំណងចង់មកបំពេញទស្សនកិច្ចនៅ វៀតណាមនាពេលឆាប់ៗ  និងលើកកំពស់ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ - ảnh 2គណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានរួមចំណែកយ៉ាងសំខាន់ជាច្រើនចំពោះជោគជ័យនៃកិច្ចប្រជុំ ហើយទទួលបានការវាយតម្លៃខ្ពស់ពីមិត្តភក្តិអន្តរជាតិ (រូបថត៖ VGP)

នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលជាវេទិកាទាក់ទងនឹងធុរកិច្ចប្រចាំឆ្នាំដ៏ធំបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍ ដែលមានតំណាងធុរកិច្ចអាស៊ាន និងអន្តរជាតិជាង ២០០០ រួមទាំងវាគ្មិនអន្តរជាតិជាង ១០០ នាក់  នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ម្តងទៀតនូវសារថា៖ “វៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនដោយស្មារតីថា ជោគជ័យរបស់វិនិយោគិនគឺជោគជ័យរបស់វៀតណាម សុខដុមរមនាអត្ថប្រយោជន៍ និងចែក រំលែកហានិភ័យ”។ ធុរកិច្ចទាំងអស់វាយតម្លៃថា វៀតណាមជាទីផ្សារដ៏ធំ និងមានសក្តានុពលខ្លាំង ហើយមានបំណង ពង្រីកការវិនិយោគអាជីវកម្មនៅវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ