នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៥
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៥ (VOV) |
Vovworld-សន្និសីទកំពូលសមាគមបណ្ដាប្រជាជាតិអាស៊ី-អាក្នេយ៍(អាស៊ាន)
លើកទី២៥ បានប្រព្រឹត្តទៅនាថ្ងៃទី១២វិច្ឆកានៅរដ្ឋធានី Nay Pyi Taw ប្រទេស
មីយ៉ាន់ម៉ា។ថ្លែងមតិនៅពិធីប្រារព្ធ ប្រធានសន្និសីទកំពូលអាស៊ានប្រធានាធិបតី
ម៉យ៉ាន់ម៉ាលោក U Thein Sein បានអះអាងឡើងវិញសាមគ្គីភាពនិងឯកភាពជា
លក្ខណៈសំរេចកំណត់ជាមូលដ្ឋានដើម្បីអាស៊ានកសាងដ៏ជោគជ័យសហគមន៍
និងអភិវឌ្ឍន៍ចីរភាពលើកកំពស់តួនាទីនិងសម្លេងក្នុងដំបន់និងលើពិភពលោក។
បន្ទាប់ពីពិធីប្រារព្ធថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ានបានចូលរួមសម័យ
ប្រជុំពេញអង្គសន្និសីទកំពូលអាស៊ាន២៥ប្រមូលផ្ដុំពិភាគ្សាអំពីដំណើរការកសាង
សហគមន៍អាស៊ាននិងកំណត់ទិសដៅអាស៊ានក្រោយឆ្នាំ២០១៥។ ស្ដីពីស្ថានភាព
សមុទ្រខាងកើតថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបន្តសម្ដែងការព្រួយបារម្ភដ៏ជ្រាល
ជ្រៅ សង្កត់ធ្ងន់ដល់សារសមខាន់នៃការរក្សាសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាព
សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។បណ្ដាដំណាងបាន
សង្កត់ធ្ងន់ដល់ការគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី
ច្បាប់សមុទ្រឆ្នាំ១៩៨២ដោះស្រាយជំលោះដោយសន្តិវិធីអនុវត្តដ៏ពេញលេញនិង
ប្រសិទ្ធភាពការកំណត់ក្នុងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានា
នៅសមុទ្រខាងកើត (DOC) ឈានទៅទទួលបានក្រមប្រតិបត្តិដំបន់នៅសមុទ្រ
ខាងកើត (COC)។ ថ្លែងមតិនៅសម័យប្រជុំពេញអង្គ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“អាស៊ានត្រូវម្ចាស់ការនិងមានការទទួលខុសត្រូវថែមទៀតក្នុងការរក្សា
សន្តិភាពសន្តិសុខនិងស្ថិរភាពនៅដំបន់ បន្តសំណូមពរភាគីទាក់ទិននានាគោរព
និងអនុវត្តដ៏ពេញលេញរាល់ការកំណត់ មុនបង្អស់គឺមាត្រាទី៥នៃសេចក្តីថ្លែងការ
ណ៍នេះ អនុវត្តអត់ធ្មត់មិនបើកទូលាយឬបង្កើនភាពតានតឹង មិនធ្វើឲ្យស្មុគស្មាញ
បន្ថែមស្ថានភាពគោរពច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជា
ជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)៕”