![នាយករដ្ឋមន្រ្តីកាណាដាជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះសហគមន៍ជនវៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_02_01/justin-trudeau.jpg) |
នាយករដ្ឋមន្រ្តី កាណាដាលោក Justin Trudeau (រូបថត៖EPA/TTXVN) |
(VOVworld) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៧ នាយករដ្ឋមន្រ្តី
កាណាដាលោក Justin Trudeau បានផ្ញើរលិខិតជូនពរបុណ្យតេតទៅកាន់សហគមន៍
ជនវៀតណាមនៅកាណាដានិងសមាគមន៍កាណាដាវៀតណាម។ក្នុងលិខិត នាយក
រដ្ឋមន្ត្រីលោក Trudeau បានលើកច្បាស់ថា សហគមន៍ជនវៀតណាមមានការរួម
វិភាគទានដ៏ធំៗសំរាប់ កាណាដា រួមចំណែកបង្កើតឡើង ប្រទេសមួយដ៏ខ្លាំងមាំមួន
និងសម្បូរបែបដូចបច្ចុប្បន្ន។តាមរយៈលិខិតខ្លីប៉ុន្តែពោរពេញទៅដោយមនោសញ្ចេត
នានេះ ថ្នាក់ដឹកនាំកាណាដារូបនេះបានបង្ហាញនូវ ការយល់ដឹងអំពីទំនៀមទំលាប់
ទទួលបុណ្យចូលឆ្នាំប្រពៃណីរបស់ជនវៀតណាម។ក្នុងឱកាសនេះដែរ លោក
Trudeau ក៏បានថ្លែងសេចក្ដីជូនពរឆ្នាំថ្មីជាភាសាវៀត ណាមទៅកាន់សហគមន៍ជន
វៀតណាមនៅកាណាដាទាំងមូលផងដែរ៕