(VOVworld) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងគណៈប្រតិភូ
សមាជិកសមាជិការសភាមណ្ឌល Hai Phong (ភាគខាងជើងវៀតណាម) នាព្រឹកថ្ងៃ
ទី៦ កក្កដា បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Thuy Nguyen សំដៅជូន
ដំណឹងអំពីលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៩កន្លង ទៅ។លោក Nguyen Tan
Dung បានលើកច្បាស់នូវភារកិច្ចធំៗចំនួន៣ដែល រដ្ឋាភិបាលនឹងប្រមូលផ្ដុំបញ្ជាណែ
នាំអនុវត្តនោះគឺ ជំរុញកំណើនសេដ្ឋកិច្ច បន្ត រក្សារឹងមាំស្ថិរភាពនយោបាយសង្គម
ធានាអធិបតេយ្យភាពជាតិនិងបូរណភាព ដែនដី និងរៀបចំល្អមហាសន្និបាតបក្ស
គ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាតទូ ទាំងប្រទេសលើកទី១២។ស្ដីពីស្ថានភាព
នៅសមុទ្រខាងកើត លោកនាយករដ្ឋ មន្រ្តីបានលើកច្បាស់ថា ស្ថានភាពនៅ
សមុទ្រខាងកើតកំពុងមានបំរ៉ែបំរួលដ៏ ស្មុគស្មាញ។វៀតណាមប្ដេជ្ញាតស៊ូការពារ
អធិបតេយ្យភាពដោយដំណោះស្រាយដែលសមស្របនឹងច្បាប់អន្តរជាតិ ត្រឹមត្រូវ
តាមប្រវត្តិសាស្ត្រជាក់ស្ដែង ព្រមទាំង ធានាសន្តិភាព ស្ថិរភាពដើម្បីកសាងនិង
អភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕