នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអគ្គនាយក OFID

(VOVWORLD) -នាព្រឹកថ្ងៃទី ២៣ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយអគ្គនាយកមូលនិធិអភិវឌ្ឍន៍អន្តរជាតិនៃអង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែ (OFID) លោក Suleiman Jasir Al- Herbish។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអគ្គនាយក OFID - ảnh 1

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc
ទទួលជួបសន្ទនាជាមួយអគ្គនាយក OFID
(Vũ Dũng/VOV) 

នាព្រឹកថ្ងៃទី ២៣ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយអគ្គនាយកមូលនិធិអភិវឌ្ឍន៍អន្តរជាតិនៃអង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែ (OFID) លោក Suleiman Jasir Al- Herbish។ នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមបានឲ្យដឹងថា វៀតណាមមានបំណងថា OFID បន្តសហប្រតិបត្តិការស្ដីពីការជួយឧបត្ថម្ភខាងបច្ចេកទេសលើវិស័យដែល OFID មានបទពិសោធន៍ឧបត្ថម្ភ។វៀតណាមនិងរួមសហការជាមួយ OFID ដើម្បីកសាងគម្រោងការ កម្មវិធីដែលឆ្លើយតបនឹងអាទិភាពនៃ OFID ក៏ដូចជាឆ្លើយតបនឹងការតម្រង់ទិសដៅយុទ្ធសាស្រ្ត អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមវៀតណាម។នាយករដ្ឋមន្ត្រីមានបំណងថា OFID បង្កលក្ខណៈសម្រាប់តំបន់សេដ្ឋកិច្ចឯកជនទាក់ទងផ្ទាល់ជាមួយប្រភពកម្លាំងនិងការជួយឧបត្ថម្ភរបស់ OFID។ រីឯខ្លួនវិញ អគ្គនាយកលោកSuleiman Jasir Al- Herbish វាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យឯកជន និងឲ្យដឹងថា នឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ចឯកជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ