នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បញ្ចប់​ដំណើរ​ទស្សនកិច្ច​ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និង​កិច្ចប្រជុំកំពូល​ពាក់ព័ន្ធប្រកបដោយ​ជោគជ័យ

(VOVWORLD) - ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចូលរួមបណ្ដាកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងអស់ ព្រមទាំងបានជួបទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីនៃប្រទេសមួយចំនួនដូចជា៖ ថៃ ឥណ្ឌា ឡាវ កម្ពុជា ចិន នូវែលហ្សេឡង់ ព្រះអង្គម្ចាស់អង់គ្លេស និងនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើម។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បញ្ចប់​ដំណើរ​ទស្សនកិច្ច​ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និង​កិច្ចប្រជុំកំពូល​ពាក់ព័ន្ធប្រកបដោយ​ជោគជ័យ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានធ្វើមាតុភូមិនិវត្តន៍ បញ្ចប់ដំណើរទស្សនកិច្ចចូលរួម ប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកបដោយជោគជ័យ។

ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចូលរួមបណ្ដាកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងអស់ ព្រមទាំងបានជួបទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីនៃប្រទេសមួយចំនួនដូចជា៖ ថៃ ឥណ្ឌា ឡាវ កម្ពុជា ចិន នូវែលហ្សេឡង់ ព្រះអង្គម្ចាស់អង់គ្លេស និងនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើម។

នៅក្នុងជំនួបទាំងនេះ មេដឹកនាំអាស៊ានសុទ្ធតែបានវាយតម្លៃថា នាឆ្នាំ២០១៩ បណ្ដាប្រទេសអាស៊ានមានការរីកចម្រើន ក្នុងដំណើរការ កសាងសហគមន៍អាស៊ាន។ នាពេលខាងមុខ អាស៊ានចាំបាច់ត្រូវរក្សាតួនាទីជាកម្លាំងស្នូលក្នុងការជំរុញសន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់; ឯកភាពគ្នាបន្តពង្រីកនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាននិងដៃគូខាងក្រៅ; ជំរុញអា ស៊ានអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមគោលដៅនៃរបៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ ស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើសាមគ្គីភាព និងការស្រុះចិត្តគំនិតរបស់អាស៊ាន។ ក្នុងបរិបទ ដែលតំបន់និងពិភពលោកនៅមានបញ្ហាស្មុគស្មាញ ដែលមានទាំងឱកាស និងការសាកល្បងនោះ បណ្ដាប្រទេសចាំបាច់ត្រូវមានសម្លេងរួម កសាងរចនាសម្ព័ន្ធតំបន់បើកចំហ តម្លាភាព និងផ្អែកលើច្បាប់អន្តរជាតិ។

នៅក្នុងកិច្ចប្រជុំទាំងនេះ បណ្ដាប្រទេសបានបង្ហាញក្ដីសង្ឃឹមអំពីតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ព្រមទាំងក្នុងតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ របស់វៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ