នាយករដ្ឋមន្រ្តីឡាវអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា
(VOVWORLD) - ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបាន ប្រគល់ជូនរដ្ឋាភិបាលនិងប្រជាជនឡាវ នូវជំនួយចំនួន១៣លានដុល្លាអាមេរិក វ៉ាក់សាំងការពារកូវីដ-១៩ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកជញ្ជូនវ៉ាក់សាំងចំនួន២ គ្រឿងផងដែរ។
ទិដ្ឋភាពនៅជំនួបពិភាក្សាការងាររវាងនាយករដ្ឋមន្រ្តីទាំងពីរ។ (រូបថត៖ VOV) |
តបតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន នាយករដ្ឋ មន្រ្តីឡាវ លោក Phankham Viphavanh បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ នាយករដ្ឋមន្រ្តីឡាវ ជាមេដឹកនាំ ជាន់ខ្ពស់បរទេសដើមដំបូងដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពី ប្រទេសនេះបានប្រកាសបើកទ្វារឡើងវិញ។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ រាជធានីភ្នំពេញ នាយករដ្ឋមន្រ្តីឡាវ លោក Phankham Viphavanh បានសម្ដែងការ គាំទ្រចំពោះកម្ពុជាក្នុងនាមជាប្រធានសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២២។ លោកនាយករដ្ឋមន្រ្តី Phankham Viphavanh បានស្នើឲ្យភាគីទាំងពីរបន្ត ពិភាក្សាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌និងអប់រំ។ ល។
ជាការឆ្លើយតប នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានគាំទ្រចំពោះ សំណើររបស់សមភាគីឡាវសំដៅជំរុញទំនាក់ទំនងទ្វេភាគី។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនក៏បានស្នើឲ្យឡាវ ពិចារណាអនុញ្ញាតឲ្យប្រជាជននៃប្រទេសទាំងពីរធ្វើដំណើរ កំសាន្តទៅវិញទៅមក។ ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបាន ប្រគល់ជូនរដ្ឋាភិបាលនិងប្រជាជនឡាវ នូវជំនួយចំនួន១៣លានដុល្លាអាមេរិក វ៉ាក់សាំងការពារកូវីដ-១៩ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកជញ្ជូនវ៉ាក់សាំងចំនួន២ គ្រឿងផងដែរ៕