|
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលនាយករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong នៅព្រលានយន្តហោះអន្តរជាតិទីក្រុង Da Nang (រូបថត៖VOVចរាចរណ៍) |
(VOVworld) - ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមតាមសេចក្ដីអញ្ជើញរបស់នាយក
រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung នាព្រឹកថ្ងៃទី១៣ កក្កដា នា
យករដ្ឋមន្រ្តីឡាវលោក Thongsing Thammavong បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់
ឡាវអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពនៅទីក្រុង Da Nang ភាគកណ្ដាលវៀត
ណាម។លោក Thongsing Thammavong និងឧបនាយក រដ្ឋមន្រ្តីវៀតណាមលោក
Nguyen Xuan Phuc បានជួបធ្វើការជាមួយសម្ព័ន្ធក្រុម ហ៊ុន Sun Group និងទៅទស្ស
នាមណ្ឌលទេសចរណ៍ Ba Na Hill។នៅទីនេះ លោក Thongsing Thammavong បាន
សំដែងក្ដីសប្បាយរីករាយចំពោះសមិទ្ធិក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់
ជ្រុងជ្រោយនៃទីក្រុង Da Nang ជាពិសេស គឺក្នុងវិស័យទេសចរណ៍ដោយមាន
មណ្ឌលទេសចរណ៍ Ba Na Hill ជាទីមកដល់ គួរឲ្យទាក់ទាញអ្នកទេសចរនៅក្នុង
ប្រទេសនិងអន្តរជាតិ។ នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្រ្តីឡាវ Thongsing
Thammavong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang និងទៅទស្សនា
មណ្ឌលវិថី បុរាណ Hoi An នៃខេត្ត Quang Nam៕