នៅវៀតណាមគ្មានការដែលហៅថា៖ទណ្ឌិតសតិសម្ឃជញ្ញះទេ
(VOV)_នាថ្ងៃទី ២០ កុម្ភះ ឆ្លើយសំនួររបស់អ្នកយកព័ត៍មាន ស្ដីពីប្រតិកម្មរបស់ វៀតណាម ចំពោះការដែលអ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក បានចេញសេច
ក្ដីជូនដំណឹងព័ត៍មានដែលទាក់ទិនដល់សាលក្រមរបស់ Le Quoc Quan ជាអ្នកត្រូវបាន
តុលាការដ្ឋធានីហាណូយ កាត់ទោសជាប់ពន្ធនាគារ៣០ខែ និងផាក់ពិន័យជាទឹកប្រាក់
ចំនួន១,២ពាន់លានដុងវៀតណាម ពីបទគេចពន្ធ អ្នកនាំពាក្យ ក្រសួងការបរទេសវៀត
ណាម លោក Le Hai Binh បានអោយដឹងថា៖
“ យើងខ្ញុំចាត់ទុកថា៖ការថ្លែងមតិនេះរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក គឺមិនសំហេតុសំផលទេ ធ្វើអន្តរាគមចូលក្នុងកិច្ចការផ្ទៃក្នុងរបស់វៀតណាម។ នៅវៀតណាមគ្មានការដែលបានហៅថា៖ទណ្ឌិតសតិសម្ឃជញ្ញះទេ។ ជនគ្រប់រូបដែល រំលោភច្បាប់ នឹងត្រូវបានជំនុំជំរះតាមច្បាប់។”
|
អ្នកនាំពាក្យ ក្រសួងការបរទេសវៀត ណាម លោក Le Hai Binh (VOV) |
ទាក់ទិនដល់ព័ត៍មានដែលថា៖ជនវៀតណាមមួយនាក់នៅកម្ពុជាត្រូវបានវាយ
ស្លាប់ នៅប្រទេសកម្ពុចា លោក Le Hai Binh បានសង្កត់ធ្ងន់ថា៖វៀតណាមថ្កោលទោស យ៉ាងខ្លាំង រាល់អំពើប្រកាន់ពូជសាសន៍ និងបានស្នើស្ថាប័នមានសមត្ថកិច្ចនានារបស់
កម្ពុជាត្រូវស៊ើបអង្កេត និងនាំឧក្រិដ្ឋជនទៅវិនិច្ឆ័យ។ ទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវមាន
វិធានការចាំបាច់ដើម្បីរាំងស្កាត់រាល់អំពើហឹង្សារចំពោះជនវៀតណាមនៅកម្ពុជា៕