និស្សិតនៅទីក្រុងហូជីមិញនិងខេត្ត Nagasaki (ជប៉ុន) បានបង្កើនការជួបប្រាស្រ័យ

(VOVWORLD) -នៅរសៀលថ្ងៃ ១០ ខែឧសភា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញ លោក Le Thanh Liem បានទទួលជួបជាមួយប្រធាន សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មជប៉ុន លោក Takushima Toshio ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។
និស្សិតនៅទីក្រុងហូជីមិញនិងខេត្ត Nagasaki (ជប៉ុន) បានបង្កើនការជួបប្រាស្រ័យ - ảnh 1 និស្សិតនៅទីក្រុងហូជីមិញនិងខេត្ត Nagasaki (ជប៉ុន) បានបង្កើនការជួបប្រាស្រ័យ

ក្នុងជំនួបនេះ លោក Le Thanh Liem បានថ្លែងអំណរគុណដល់សហព័ន្ធ ឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Nagasaki ដែលបានជួយគាំទ្រនិស្សិតទីក្រុង ហូជីមិញក្នុងឆ្នាំ ២០១៦-២០១៧ និង វាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើម គំនិតរៀបចំការជួបប្រាស្រ័យរវាងនិសិត្យនៃប្រទេសទាំងពីរ។ យ៉ាងណាមិញ លោក ក៏គួសបញ្ជាក់ទៀតថា ក្នុងឆ្នាំ ២០១៨ ទីក្រុងហូជីមិញមានគោលបំណង ចង់ឲ្យបណ្តាតំបន់មូលដ្ឋានជប៉ុន ជម្រុញការផ្លាស់ប្តូរលើវិស័យវប្បធម៍ ដើម្បី រំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម និងជប៉ុន។

រីឯខ្លួនវិញ លោក Takushima Toshio បានសង្កត់ធ្ងន់ថា ខេត្ត Nagasaki ចង់បានទទួលនូវការជួយឧបត្ថម្ភគាំទ្រពីទីក្រុងហូជីមិញក្នុងការអនុវត្តកម្មវិធីជួបប្រាស្រ័យទាក់ទងគ្នាជាយូរវែងថែមទៀតរវាងនិស្សិតនៃតំបន់ទាំងពីរ ដើម្បី រួមចំណែកការតភ្ជាប់និងបង្កើនកិច្ចសហប្រតិបតិការរលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាពនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ