បើកការិយាល័យតាំងបង្ហាញបន្ថែម សម្រាប់ដាក់តាំងនូវ “សកម្មភាពមួយចំនួនរបស់លោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ”

(VOVWORLD) -  ពិធីបើកការិយាល័យតាំងបង្ហាញបន្ថែម សម្រាប់ដាក់តាំងនូវ “សកម្មភាពមួយចំនួនរបស់លោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ” បានប្រព្រឹត្តទៅ នារសៀលថ្ងៃទី ១៧ ខែឧសភា។ ឧបនាយករដ្ឋមន្ត្រីវៀតណាម  លោក Vu Duc Dam បានអញ្ជើញចូលរួមកាត់ខ្សែបូ ក្នុងពិធីបើកផងដែរ។

រូបថត  ឯកសារដែលមានតម្លៃ ចំនួន ៧៤ បានដាក់តាំងក្នុងការិយាល័យនេះ ដោយបង្ហាញពីការរួមចំណែកដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុ នៃការស្ថាបនា កិច្ចការពារនិងការអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីសន្តិភាព និងវឌ្ឍនភាពសង្គមនៅលើពិភពលោក។ ការតាំងបង្ហាញនេះបានចែកជាពីរផ្នែក  រួមមាន ឯកសារស្តីពីសកម្មភាពនៃកិច្ចការផ្ទៃក្នុងរបស់លោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ ដំណាក់កាល ១៩៥៤-១៩៦៩ និងឯកសាររូបថតអំពីសកម្មភាពកិច្ចការបរទេសរបស់លោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ ដំណាក់កាល ១៩៥៤ - ១៩៦៩ ផងដែរ។

សូមគូសបញ្ជាក់ថា មណ្ឌលកេរដំណែលលោកប្រធានហូជីមិញនៅឯវិមានប្រធានរដ្ឋ  ជាកន្លែងដែលលោកប្រធានហូជីមិញបានស្នាក់នៅនិងធ្វើការចាប់ពីថ្ងៃទី១៩ខែធ្នូ ឆ្នាំ ១៩៥៤ រហូតដល់ថ្ងៃទី១ខែកញ្ញា ឆ្នាំ ១៩៦៩។ ក្នុងអំឡុងពេល១៥ឆ្នាំនោះ លោកប្រធាន ហូជីមិញបានរួមជាមួយមជ្ឈិមបក្ស និងរដ្ឋាភិបាល ដាក់ចេញនូវគោលមាគ៌ាយុទ្ធសាស្ត្រជាច្រើន ក៏ដូចជាគោលនយោបាយត្រឹមត្រូវសម្រាប់បដិវត្តន៍វៀតណាម ព្រមទាំងដឹក នាំប្រជាជនអនុវត្តន៍នូវភារកិច្ចសំខាន់ៗ ដើម្បីកសាងសង្គមនិយមនៅភាគខាងជើង និងរំដោះភាគខាងត្បូង ឈានដល់ឯកភាពប្រទេសជាតិទាំងស្រុង រួមចំណែកទៅក្នុងការតស៊ូប្រយុទ្ធ ដើម្បីឯករាជ្យជាតិ ដើម្បីប្រជាធិបតេយ្យ សន្តិភាពនិងវឌ្ឍនភាពលើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ