បើកផ្សារណាត់ត្រីប្រានិងជលផលឆ្នាំ២០១៧
(VOVWORLD) - នាថ្ងៃទី៥តុលា នៅទីក្រុងហាណូយ បានបើកផ្សារណាត់ត្រីប្រានិងជលផលឆ្នាំ២០១៧។ ព្រឹត្តិការណ៍នេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមរៀបចំឡើងចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨តុលា ដោយមានស្តង់ទំនិញចំនួនជាង១០០
បើកផ្សារណាត់ត្រីប្រានិងជលផលឆ្នាំ២០១៧ |
នាថ្ងៃទី៥តុលា នៅទីក្រុងហាណូយ បានបើកផ្សារណាត់ត្រីប្រានិងជលផលឆ្នាំ២០១៧។ ព្រឹត្តិការណ៍នេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមរៀបចំឡើងចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨តុលា ដោយមានស្តង់ទំនិញចំនួនជាង១០០ របស់សហគ្រាសចំនួន៤០។ នេះជាឱកាសមួយដើម្បីផ្សព្វផ្សាយរូបភាព ពាណិជ្ជសញ្ញាផលិតផល ជំរុញការប្រើប្រាស់ផលិតផលត្រីប្រា និងជលផលផ្សេងៗទៀត។អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Vu Van Tam បានអោយដឹងថា៖
“ នៅតំបន់វាលសណ្ដរទន្លេ Cuu Long ស្រូវ ដើមឈើហូបផ្លែ និងកសិផលជាច្រើន បាននិងកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនដោយបំរែរួលអាកាសធាតុ ប៉ុន្តែ ចំពោះវិស័យជលផលនេះជាឧត្តមភាព។ នេះជាឱកាសមួយដើម្បីតំបន់ និងសហគ្រាសជលផលប្រមូលផ្តុំពង្រីកឧត្តមភាព ហើយឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព៕”