បើកសម្ពោធទំព័រព័ត៌មានពិសេសអំពីលោកអគ្គលេខាបក្ស ង្វៀន ភូជុង
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ សីហា កាសែត ប្រជាជន បានបើកសម្ពោធទំព័រព័ត៌មាន ពិសេសក្រោមប្រធានបទ “លោកអគ្គលេខាបក្ស ង្វៀន ភូជុង - ថ្នាក់ដឹកនាំឆ្នើមរបស់ បក្ស”។
លេខាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក Luong Cuong ថ្លែងនៅពិធីបើកសម្ពោធទំព័រព័ត៌មានពិសេសអំពីលោកអគ្គលេខាបក្ស ង្វៀន ភូជុង - ថ្នាក់ដឹកនាំឆ្នើមរបស់បក្ស។
(រូបថត៖ VOV) |
ទំព័រព័ត៌មានមានអាស័យដ្ឋាន http://nguyenphutrong.nhandan.vn ដោយ អនុវត្តន៍បច្ចេកវិទ្យា
សារព័ត៌មានទំនើបនៅលើវេទិកាឌីជីថល ដោយមានអត្ថបទ រូបថត វីដេអូឃ្លីប និងផលិតផលពហុព័ត៌មានជាង ១០០០។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ លេខាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស លោក Luong Cuong បានសង្កត់ធ្ងន់ថា ការសម្ពោធទំព័រព័ត៌មានពិសេសនេះ នឹងជួយកម្មាភិបាល បក្ខជន ប្រជាជន និងមិត្ត ភក្តិអន្តរជាតិយល់កាន់តែច្បាស់អំពីឆាកជីវិត អាជីព និងការរួមវិភាគទានដ៏ធំធេងរបស់ លោកអគ្គលេខាបក្ស ង្វៀន ភូជុង ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមពិសេស មានបុគ្គលិក លក្ខណៈដ៏អស្ចារ្យ ជាគំរូ ដ៏ថ្លៃថ្នូរនិងភ្លឺស្វាងនៃសីលធម៌បដិវត្តន៍៖
“ដោយមានប្រព័ន្ធស្នាដៃដ៏ធំរបស់លោកអគ្គលេខាបក្ស ង្វៀន ភូជុង រួមជាមួយ នឹងអត្ថបទសរសេរដ៏ឆ្នើមរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ការវាយតម្លៃ វិភាគរបស់អ្នក ប្រាជ្ញ អ្នកស្រាវជ្រាវក្នុងនិងក្រៅប្រទេស មតិយោបល់ស្មោះស្ម័គ្ររបស់មជ្ឈដ្ឋានបក្ខជន កម្មាភិបាល និងប្រជាជនយ៉ាងច្រើនកុះករ ត្រូវបានរៀបចំជាឌីជីថល ហើយបង្ហាញជា ប្រព័ន្ធ និងវិទ្យាសាស្ត្រ នោះ ទំព័រព័ត៌មាននេះគឺជាមូលដ្ឋានទិន្នន័យដ៏សំខាន់សម្រាប់ បម្រើការងារស្រាវជ្រាវរបស់អ្នកជំនាញ ក៏ដូចជាសាធារណជនទូទៅក្នុងនាមថ្នាក់ ដឹកនាំបក្ស និងរដ្ឋ”៕