បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ចំពោះសហគមន៍វៀតណាមនៅក្រៅប្រទេស

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ នាយប់ថ្ងៃទី១៨ ខែតុលានៅរដ្ឋធានីវៀងច័ន្ទ ប្រធានរដ្ឋសភាលោក ត្រីន ថាញ់មិញ (Tran Thanh Man) អញ្ជើញទៅទស្សនាស្ថានទូត និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅឡាវ។

បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ចំពោះសហគមន៍វៀតណាមនៅក្រៅប្រទេស - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់មិញ (រូបថត៖ រូបថត៖ Le Tuyet/VOV)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់មិញ បានអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋ ដែលជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ ថែទាំចំពោះសហគមន៍ជនវៀតណាមនៅក្រៅប្រទេស ដោយចាត់ទុកថា នេះជាផ្នែកមួយមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនវៀតណាម។

ប្រធានរដ្ឋសភាសង្ឃឹមថា បងប្អូនប្រជាជននឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកសាងប្រទេសឡាវ; ជឿជាក់ថា សហគមន៍ជនវៀតណាមនៅឡាវនឹងកាន់តែអភិវឌ្ឍន៍ សាមគ្គីគ្នា និងតែងតែឆ្ពោះទៅប្រទេសជាតិ លើកតម្កើងប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិ ស្រឡាញ់រាប់អាន សាមគ្គី និងគាំទ្រគ្នាទៅវិញទៅមក។ ចំពោះស្ថានទូត លោកប្រធានរដ្ឋសភាក៏បានអះអាងថា បក្ស រដ្ឋ និងរដ្ឋសភាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ គាំទ្រ និងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព រួមចំណែកការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

“ខ្ញុំស្នើឲ្យស្ថានទូតវៀតណាមប្រចាំនៅឡាវ បន្តយកចិត្តទុកដាក់ចំពោះសហគមន៍ជនវៀតណាមនៅឡាវ ក្នុងនោះ បន្តលើកកម្ពស់ឋានៈផ្លូវច្បាប់ និងថែរក្សាភាសាវៀតណាមនៅប្រទេសឡាវ។ យើងត្រូវបើកសាលារៀននិងថ្នាក់រៀន និងមានសមាគមដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បងប្អូនមានលក្ខខ័ណ្ឌគ្រប់គ្រាន់ ផ្តល់ជូនព័ត៌មានឲ្យគ្នាទៅវិញទៅមក និងចែករំលែកបទពិសោធន៍ក្នុងដំណើរការរស់នៅ ធ្វើការ និងសិក្សានៅទីនេះ”។

បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ចំពោះសហគមន៍វៀតណាមនៅក្រៅប្រទេស - ảnh 2ប្រធានរដ្ឋសភា លោក Tran Thanh Man ប្រគល់អំណោយចំនួន ២០០ កញ្ចប់ ដល់តំណាងសហគមន៍វៀតណាមនៅឡាវ (រូបថត៖ Le Tuyet/VOV)

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់មិន អញ្ជើញប្រគល់អំណោយចំនួន ២០០ កញ្ចប់ ជូនដល់តំណាងសហគមន៍ជនវៀត ណាមនៅឡាវ។ ក៏នាយប់ថ្ងៃដដែល នៅរដ្ឋធានីវៀងច័ន្ទ ប្រធានរដ្ឋសភា លោក ត្រីន ថាញ់មិន និងប្រធានរដ្ឋសភាឡាវ លោកសាយ សំផន ភូមវិហន់ (Saysomphone Phomvihane) បានចូលរួមពិធីសម្ពោធសណ្ឋាគារ Holiday Inn & Suites Vientiane។ នេះគឺជាសណ្ឋាគារលំដាប់អន្តរជាតិទីពីរដែល BIM Group (ជាក្រុមសេដ្ឋកិច្ចឯកជនវៀតណាមដ៏ធំមួយ) ធ្វើការវិនិយោគនៅក្នុងប្រទេសឡាវ បន្ទាប់ពីភាពជោគជ័យរបស់ Crowne Plaza Vientiane៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ