បង្កើនកម្លាំងសង្គ្រោះ ជួយឧបត្ថម្ភ និងធានាសន្តិសុខនៅកោះ Palu ក្រោយពីគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅឥណ្ឌូនេស៊ី

(VOVWORLD) -  អ្នកនាំពាក្យរបស់កម្លាំងប្រដាប់អាវុធជាតិរបស់ឥណ្ឌូនេស៊ី (TNI)  Sus Taibur Rahman  បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីបានចាត់បញ្ជូន ទាហាននិងនគរបាលសរុបជាង ១២០០ នាក់ ទៅកាន់ក្រុង Palu នៃខេត្ត Sulawesi ភាគកណ្តាលដើម្បីចូលរួមសកម្មភាពសង្គ្រោះ និងជួយឧបត្ថម្ភនៅទី នេះ។
បង្កើនកម្លាំងសង្គ្រោះ ជួយឧបត្ថម្ភ និងធានាសន្តិសុខនៅកោះ Palu ក្រោយពីគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅឥណ្ឌូនេស៊ី  - ảnh 1 កម្លាំងសង្គ្រោះជួយឧបត្ថម្ភនិងធានាសន្តិសុខនៅកោះ Palu ត្រូវបានបង្កើនឡើងក្រោយពីគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅឥណ្ឌូនេស៊ី 

នាថ្ងៃទី២ខែតុលា លោក Sus Taibur Rahman  បានលើកច្បាស់ថា នាវាចម្បាំង KRI Makassar – 590 របស់ឥណ្ឌូនេស៊ី ដឹកជញ្ជូនជនស្ម័គ្រចិត្តចំនួន ៣៦០ នាក់ រួមទាំងរថយន្តធន់ធំ រថយន្តសង្គ្រោះបន្ទាន់ និងស្បៀងអាហារ សំខាន់ទៅកាន់ខេត្ត Sulawesi ភាគកណ្តាលដើម្បីបង្កើនសកម្មភាពសង្គ្រោះ និងជួយឧបត្ថម្ភនៅទីនេះផងដែរ។ ក្នុងពេលនោះ អ្នកនាំពាក្យកម្លាំងនគរបាល ជាតិ លោក Setyo Wasisto បានសង្កត់ធ្ងន់ថា ខេតក្ត Sulawesi ភាគកណ្តាលបានទទួលរងផលប៉ះពាល់ដោយសារ គ្រោះរញ្ជួយដីនិងរលកយក្ស ស៊ូណាមី ហើយកម្លាំងនេះបានចាត់បញ្ចូនបុគ្គលិកចំនួន៥០០នាក់ទៅកាន់តំបន់ នេះដើម្បីអនុវត្តកិច្ចការរក្សាសន្តិសុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ