បង្កើនការបើកចំណាយប្រភពដើមទុន ODA ក្នុងឆ្នាំ ២០២០

(VOVWORLD) - នាថ្ងៃទី ៣០ មិថុនា នៅទីក្រុង Can Tho ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho, Bac Lieu, Long An និង Vinh Long ស្តីពីការអនុវត្តជំនួយអភិវឌ្ឍន៍ផ្លូវការ ( ODA) នៅក្នុងតំបន់ទាំងនេះ។ 
បង្កើនការបើកចំណាយប្រភពដើមទុន ODA ក្នុងឆ្នាំ ២០២០ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ

ក្នុងជំនួបនេះ តំណាងខេត្ត - ក្រុងនានាបានរាយការណ៍ជូនលោកឧប នាយករដ្ឋមន្រ្តីអំពីការអនុវត្តនិងការ បើកចំណាយដើមទុន ODA ដើម្បីអនុវត្តគម្រោងនានានៅមូលដ្ឋាន ព្រមទាំងស្នើរដល់រដ្ឋាភិបាល នូវបញ្ហាជំពាក់ជំពិនក៏ដូចជាដោះស្រាយការលំបាកនៅពេលអនុវត្តគម្រោងទាំងនេះ។

ថ្លែងមតិក្នុងជំនួបធ្វើការ ឧបនា យករដ្ឋមន្រ្តី Pham Binh Minh បានស្នើដល់ថ្នាក់ដឹកនាំខេត្ត - ក្រុងចំនួន ៥ ត្រូវប្តេជ្ញាចិត្តថែមទៀតក្នុងការដឹកនាំការបើកចំណាយដើមទុន ODA ឱ្យបានក្នុងឆ្នាំ ២០២០នេះ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីបានចែករំលែកនូវបទពិសោធន៍របស់ខ្លួន នោះគឺ នៅពេលសាងសង់គម្រោងថ្មីៗ ត្រូវត្រៀមរៀបចំផ្ទៃដីជាមុនសិន ដើម្បីធានារយៈពេលនៃគម្រោងក៏ដូចជាប្រសិទ្ធភាពនៃគម្រោងផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ