បញ្ចប់ការចរចា CEPA រវាងវៀតណាម និង UAE យ៉ាងឆាប់ៗ ដើម្បីលើកកំពស់ទំនាក់ទំនងពាណិជ្ជកម្ម
(VOVWORLD) - នាថ្ងៃទី ២៤ ខែមករា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានជួបធ្វើការជាមួយលោក Thani bin Ahmed Al Zeyoudi រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនៃអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien ជួបធ្វើការជាមួយលោក Thani bin Ahmed Al Zeyoudi រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ក្រសួងសេដ្ឋកិច្ច UAE (រូបថត៖ congthuong.vn) |
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងវឌ្ឍនភាពដែលសម្រេចបានក្នុងការ ពន្លឿនដំណើរការចរចានៃកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង UAE (CEPA Vietnam - UAE); ពិភាក្សាដើម្បីស្វែងរកដំណោះស្រាយលើខ្លឹមសារដែលភាគីទាំងពីរនៅតែមានទស្សនៈខុសគ្នា។
អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី លោករដ្ឋមន្ត្រី Nguyen Hong Dien បានស្នើឱ្យភាគី UAE ពិចារណា និងសម្របសម្រួលសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច សម្របសម្រួលរៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម និងការតភ្ជាប់ពាណិជ្ជកម្ម ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារ។ ទន្ទឹមនឹងនោះ អំពាវនាវឱ្យអង្គភាពអាជីវកម្ម UAE ស្រាវជ្រាវ និងបណ្តាក់ទុននៅវៀតណាមក្នុងវិស័យមួយចំនួនដែលមានផលប្រយោជន៍ទៅវិញទៅមក។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀត ដើម្បីបញ្ចប់ការចរចារ CEPA វៀតណាម - UAE នាពេលឆាប់ៗខាងមុខ; ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី៕