បញ្ញវន្តវៀតណាមនៅបារាំងឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្ស
(VOVWORLD) - នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្ស បញ្ញវន្តនៅប្រទេសបារាំង និងប្រទេសដទៃទៀតនៅអឺរ៉ុប បានសម្តែងក្តីសង្ឃឹម ថា មហាសន្និបាតនឹងក្លាយជាចំណុចរបត់ ដែលនាំប្រទេសជាតិចូលទៅក្នុងយុគសម័យនៃបញ្ញា និងការអភិវឌ្ឍប្រកបដោយចីរភាព។
ង្វៀន វ៉ាន់ទ្រឿង (រូបថត៖ Anh Tuan/VOV-Paris) |
លោក ង្វៀន វ៉ាន់ ទ្រឿង ដែលបច្ចុប្បន្នជាបេក្ខជនបណ្ឌិតផ្នែករូបវិទ្យាសម្ភារៈនៅប្រទេសបារាំង បានចែករំលែកថា៖ “ខ្ញុំសង្ឃឹមថា មហាសន្និបាតនឹងដាក់ចេញទិសដៅខ្លាំងក្លាជាង ដើម្បីទាក់ទាញ និងបង្កើតឱកាសសម្រាប់បញ្ញវន្តវៀតណាមនៅជុំវិញពិភពលោក ឲ្យចូលរួមចំណែកដល់មាតុភូមិ។ ខ្ញុំជឿជាក់ថា ជាមួយនឹងទិសដៅត្រឹមត្រូវពីមហាសន្និបាតលើកទី១៤ នេះ យុវជនជំនាន់ក្រោយដូចជាខ្ញុំ អាចមានឱកាសជាច្រើន ដើម្បីចូលរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍប្រទេសក្នុងអំឡុងដំណាក់កាលផ្លាស់ប្តូរនេះ”។
នៅចំពោះមុខមហាសន្និបាតលើកទី ១៤ អាណិកជនវៀតណាមនៅក្រៅប្រទេសបង្ហាញពីជំនឿជាក់ចំពោះវៀតណាម ដែលនឹង “ប្រកៀកស្មារជាមួយមហាអំណាចនៃពិភពលោក” ដោយសម្រេចបានប្រកបដោយជោគជ័យនូវគោលដៅ ខួបលើកទី ១០០ នៃការបង្កើតបក្ស និងឆ្ពោះទៅអនាគតភ្លឺស្វាងសម្រាប់ប្រជាជាតិទាំងមូល៕