បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូពេទ្យវៀតណាម
សកម្មភាពជាច្រើន រំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូពេទ្យវៀតណាម ថ្ងៃទី ២៧ កុម្ភះ
ត្រូវបាន រៀបចំ ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ។ នាថ្ងៃទី ២៦ កុម្ភះ នៅទីក្រុងហាណូយ ក្រសួងសុខាភិបាលវៀតណាម បានរៀបចំជំនួបប្រាស្រ័យ ÷ ក្រើនរំលឹកគុណ
បំណាច់របស់គ្រូពេទ្យ។ នាថ្ងៃនេះដែរ មន្ទីរសុខាភិបាលហាណូយ បានរៀបចំពិធី រំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូពេទ្យវៀតណាម និងអនុវត្តភារកិច្ចស្នូលក្នុងឆ្នាំនេះ។ មុននោះ នាថ្ងៃទី ២៥ កុម្ភះបានប្រព្រឹត្តទៅពិធីប្រគល់រង្វាន់ការប្រឡង់÷ ពលីកម្ម
ស្ងប់ស្ងៀម លើកទី២ និងកម្មវិធីសិល្បះស្ងើចសរសើរបណ្ដាគ្រូពេទ្យវៀតណាម។
ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi
Kim Tien បានអះអាងថា÷ ជួរកម្មាភិបាល គ្រូពេទ្យវៀតណាមជានិច្ចកាលខំប្រឹង
ប្រែង បូជាចំពោះបុព្វហេតុការពារនិងថែទាំសុខភាពសំរាប់ប្រជាជន និងទទួលបានលទ្ធផលគួរអោយកត់សម្គាល់ជាច្រើន៕
|
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien (internet) |