បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា

(VOV)_ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ នៅទីក្រុង Da Nang (ភាគកណ្ដាល​វៀត
ណាម) ​បានប្រព្រឹត្តទៅ សកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរវប្បធម៌ ពាណិជ្ជ​កម្ម ​វិនិយោគ រវាងបណ្ដាអង្គភាពអាជីវកម្មវៀតណាម និងឥណ្ឌា ជាច្រើន ក្នុង​ឱកាស​ រំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវា បង្កើតទំនាក់ទំនងការទូត និង​លើកទី ​៥​ ទិវា បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងវៀតណាម និងឥណ្ឌា និងលើកទី ២០
 នៃការបង្កើតទំនាក់ទំនង ឥណ្ឌា- អាស៊ាន។ ក្នុងថ្ងៃដើមដំបូង ឆ្នាំ ២០១៣ ​នាវាកង
ទ័ព​ជើងទឹកឥណ្ឌា Sudarshini បានចូលចតកំពង់ផែរ Tien Sa ចាប់ផ្តើម​ដំណើរទស្សន​កិច្ច មិត្តភាពទីក្រុង Da Nang ។ នាយប់ថ្ងៃទី ២ មករា ​ក្រុមសិល្បះ ​Shwaas Rock Band នឹងមានការសម្ដែងសិល្បះ និងជួបប្រាស្រ័យជាមួយ​និស្សិតនៃមហាវិទ្យាល័យ Da
nang។​ លោក Luong Minh Sam នាយក​មន្ទីកិច្ចការបរទេស ទីក្រុង Da Nang បាន
អោយដឹងថា÷

          “ បណ្ដាសកម្មភាពនេះមានអត្ថន័យសំខាន់ចំពោះយើងខ្ញុំណាស់។ នេះគឺជា​លើកដំបូង ឥណ្ឌារៀបចំសកម្មភាពធំៗ​ ​លើវិស័យជាច្រើន។ តាមរយះ​នោះ ​ដើម្បី
វិនិយោគិន Da Nang ក៏ដូចជាក្នុងតំបន់ ភាគខាងត្បូងវៀតណាម ​ស្គាល់​ដល់​ប្រទេស​ឥណ្ឌា ដើម្បីមានផែនការសហប្រតិបត្តិការ និងធ្វើអាជីវកម្មទីផ្សារនេះ។​ និងនេះ​ក៏​ជា ឱកាសដើម្បី អង្គភាពអាជីវកម្មឥណ្ឌាមកដល់ Da Nang ដើម្បីបង្កើន​កិច្ចសហប្រតិ​បត្តិការ ពិសេសគឺកិច្ចសហប្រតិបត្តិការអំពីពាណិជ្ជកម្ម វិនិយោគ ​និងទេសចរណ៌៕ ” 

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា - ảnh 1
នាវាកង ទ័ព​ជើងទឹកឥណ្ឌា Sudarshini បានចូលចតកំពង់ផែរ Tien Sa(http://vtv.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ