បណ្ដាអង្គការជាសមាជិកបន្តរួមមតិចំពោះឯកសារនៃមហាសន្និបាតលើកទី៨របស់រណសិរ្យមាតុភូមិវៀតណាម
|
ប្រធាន រណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan |
(VOV)_បន្តរបៀបវារះនៃសន្និសីទ រួមមតិចំពោះឯកសារនៃមហាសន្និបាត
លើកទី៨របស់ រណសិរ្យមាតុភូមិវៀតណាម នាថ្ងៃទី៥ សីហា អង្គការជាសមាជិក
ចំនួន៤៦ របស់ រណសិរ្យមាតុភូមិវៀតណាមបានរួមមតិចំពោះពង្រាងសេចក្ដី
សម្រេចចិត្តនៃមហាសន្និបាត ដំណាងទូទាំងប្រទេសលើកទី៨របស់រណសិរ្យ
មាតុភូមិវៀតណាម។ បណ្ដាដំណាងបានពិភាក្សាអំពីស្ថានភាពផែនមហាសាមគ្គី
ជាតិ និងប្រជាជនគ្រប់ស្រទាប់ បណ្ដាមេរៀន គោលដៅ និងកម្មវិធីធ្វើសកម្មភាព
ក្នុងអាណត្តិជាបន្ត។
ថ្លែងមតិនៅទីនេះ ប្រធាន រណសិរ្យមាតុភូមិវៀតណាម លោក Nguyen
Thien Nhan បានអោយដឹងថា៖ ពីឥឡូវនេះដល់ពេលបើកមហាសន្និបាត នឹងមានសិក្ខាសាលា វេទិកានានា ដើម្បីអង្គការជាសមាជិកចំនួន៤៦នៃ រណសិរ្យមាតុ
ភូមិវៀតណាមផ្តល់មតិ រួមដំណើរជាមួយ រណសិរ្យមាតុភូមិ ក្នុងការអនុវត្តតួនាទីជាអ្នកដំណាង ការពារផលប្រយោជន៍ជាក់ស្ដែង ស្របច្បាប់របស់ប្រជាជន។
ទទួលយករាល់មតិរបស់ដំណាង អង្គការជាសមាជិកនានា លោក Nguyen
Thien Nhan បានអះអាងថា៖នឹងបន្តកែសម្រួលខ្លឹមសារឯកសារមហាសន្និ
បាត អោយសមស្របទៅនឹងស្ថានភាពជាក់ស្ដែងនាបច្ចុប្បន្ន និងដើម្បីដាក់
ជូនមហាសន្និបាត ដំណាងទូទាំងប្រទេសលើកទី៨របស់រណសិរ្យមាតុភូមិ
វៀតណាម៕