បណ្ដាអំពើហឹង្សារនៅតែប្រព្រឹត្តទៅកាន់តែធ្ងន់ធ្ងរលើទូទាំង ប្រទេសស៊ីរី
ប្រធានក្រុមអ្នកសង្កេតការណ៍ អង្គការសហប្រជាជាតិ ឧត្តមសេនី Babacar Gaye នា ថ្ងៃទី ១៣ សីហា បានអោយដឹងថា៖ បណ្ដាអំពើហឹង្សារនៅតែប្រព្រឹត្តទៅកាន់តែធ្ងន់
ធ្ងរលើទូទាំងប្រទេសស៊ីរី។ ក្នុងនោះ ភាគច្រើនគឺជាជនស៊ីវិលដែល ជាមុខសញ្ញា រង ឥទ្ធិពលរបស់អាវុធធ្ងន់ធ្ងរនៃភាគីរដ្ឋាភិបាល និងភាគីប្រឆាំង។ អង្គការឃ្លាំមើលសិទ្ធិ មនុស្សស៊ីរីមានទីស្នាក់ការប្រចាំនៅអង់គ្លេសបានអោយដឹងថា៖បណ្ដាការវាយប្រហារ នៅខ័ណ្ឌនានា នៅភាគខាងត្បូង ទីក្រុង Damascus ក្នុងរយះពេល ៤៨ ម៉ោងកន្លងទៅ បានធ្វើអោយមនុស្សចំនួន ៤៥នាក់ត្រូវស្លាប់។
ដល់នាបច្ចុប្បន្ននេះ អ្នកសង្កេតការចំនួន ២១នាក់ នៃអង្គការសហប្រជាជាតិ បានចាក់
ចេញពីស៊ីរី ដែលក្នុងនោះ បេសកកម្មរបស់គេនៅប្រទេសនេះត្រូវបានអូសបន្លាយដល់
ថ្ងៃទី ២០ សីហា។ ក៏នាថ្ងៃនេះដែរ ប្រមុខស្ថាប័នមនុស្សធម៏នៃអង្គការសហប្រជាជាតិ
Valerie Amos បានអោយដឹងថា៖ លោកស្រីនឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី និង
Lebanon ក្នុងរយះពេល ពីឥឡូវ ដល់ថ្ងៃទី១៦ សីហា។
![បណ្ដាអំពើហឹង្សារនៅតែប្រព្រឹត្តទៅកាន់តែធ្ងន់ធ្ងរលើទូទាំង ប្រទេសស៊ីរី - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2012_08_14/syrians bury dead after massacre in houla-1.jpg) |
បណ្ដាអំពើហឹង្សារនៅតែប្រព្រឹត្តទៅកាន់តែធ្ងន់ ធ្ងរលើទូទាំងប្រទេសស៊ីរី(http://www.radioaustralia.net.au) |
នាពេលនោះ ប្រជាជនស៊ីរីចំនួន ៤ពាន់នាក់បានចេញទៅប្រទេសទួគី ក្នុងរយះពេក៣
ថ្ងៃកន្លងទៅ ដើម្បីចៀសអំពើហឹង្សារ៕