EURO ២០២៤៖ អង់គ្លេស និងអេស្ប៉ាញ ឈានទៅវគ្គ ៨ក្រុមចុងក្រោយ

(VOVWORLD) - នៅព្រឹកថ្ងៃទី១ ខែកក្កដា ក្រុមបាល់ទាត់ទាំងពីរគឺអង់គ្លេស និងអេស្ប៉ាញបានឈ្នះសំបុត្រចូលវគ្គ៨ក្រុមចុងក្រោយនៃការប្រកួតបាល់ទាត់អឺរ៉ុបឆ្នាំ២០២៤ (EURO ២០២៤) ដែលបានប្រព្រឹត្តទៅនៅប្រទេសអាល្លឺម៉ង់។

ក្នុងការប្រកួតជាមួយហ្សកហ្ស៊ីក្នុងវគ្គ ១/៨ ក្រុមជម្រើសជាតិអេស្បាញស្រាប់តែរបូតគ្រាប់បាល់មុននៅនាទី ១៩ ហើយបានសម្រេចគ្រាប់បាល់តាមស្មើរនៅនាទី ៣៩ ។ នៅដើមតង់ទីពីរ អេស្ប៉ាញនាំមុខ ២-១ ដោយការតែតបាល់បញ្ចូលទីរបស់ Fabian Ruiz ។ ការប្រកួតបានបញ្ចប់ដោយជ័យជម្នះ ៤-១ សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ។ ជាមួយនឹងលទ្ធផលនេះ អេស្បាញនឹងជួបម្ចាស់ផ្ទះអាល្លឺម៉ង់នៅជុំបន្ទាប់ ដោយបង្កើត "វគ្គផ្តាច់ព្រ័ត្រមុនម៉ោង" នៅក្នុងវគ្គ ៨ក្រុមចុងក្រោយនៃការប្រកួត EURO ឆ្នាំនេះ។

មុននោះ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានរបូតគ្រាប់បាល់នៅនាទី២៥ ក្នុងការប្រកួជាមួយក្រុមស្លូវ៉ាគី។ រហូតដល់វិនាទីចុងក្រោយនៃម៉ោងបន្ថែម ទើបកីឡាករ Bellingham បានស៊ុតបញ្ចូលទី ១គ្រាប់ តាមស្មើលទ្ធផល ១-១ ដើម្បីនាំទៅការប្រកួតបន្ថែមម៉ោង ១៥នាទី ២ដង។ ក្រោយពីការប្រកួតបន្ថែម២ដង អង់គ្លេសបានយកឈ្នះលើស្លូវ៉ាគីក្នុងលទ្ធផល ២-១។ ក្រុមអង់គ្លេសបានឈ្នះសំបុត្រឡើងដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃ EURO ២០២៤ ដោយជួបជាមួយក្រុមស្វីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ