បាតុកម្មរបស់ភាគី "អាវកាក់ព័រណលឿង" នៅបារាំងបានក្លាយទៅជាអំហឹង្សា
(VOVWORLD) -ក្រសួងមហាផ្ទៃបារាំងបានអះអាងថាទោះបីជាចំនួនបាតុករបានថយចុះក៏ដោយ បន្តែកងកម្លាំងសន្តិសុខនោតែបង្កើនវិធានការការពារ។
ក្រុមបាតុករ "អាវលឿង" (រូបថត៖ THX / TTXVN) |
នាថ្ងៃទី ១១ ខែឧសភា បណ្ដាបាតុកម្ម "អាវកាក់ព័រណលឿង" បានប្រព្រឹត្តិទៅនៅតាមបណ្ដាទីក្រុងធំៗរបស់បារាំង ក្នុងសប្ដាហ៍ទី ២៦ ជាបន្ត សំដៅប្រឆាំងជំទាស់រាល់គោលនយោបាយសេដ្ឋកិច្ច របស់លោកប្រធានាធិបតី Emmanuel Macron។
នៅទីក្រុង Nantes ប៉ូលីសត្រូវធ្វើអន្តរាគមន៍ ក្រោយពីបាតុកម្មបានក្លាយទៅជាអំពើហឹង្សា។ ក្រុមបាតុករបានបោះដបហើយបានបំផ្លាញបង្អួចរបស់ហាងលក់ទំនិញនានា ដែលបង្ខំឲ្យប៉ូលីសត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក សំដៅបំបែកក្រុមបាតុករ។ ក្នុងពេលនោះ នៅទីក្រុង Lyon ប៉ូលិសក៏ត្រូវចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីបំបែកក្រុមបាតុករផងដែរ។
តាមរបាយការណ៍មួយថា មានបាតុករចំនួន ២ ៧០០ នាក់បានចូលរួមធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង ពោលគឺបន្តថយចុះបើធៀបនឹងសប្ដាហ៍មុន។ ក្រសួងមហាផ្ទៃបារាំងបានអះអាងថាទោះបីជាចំនួនបាតុករបានថយចុះក៏ដោយ បន្តែកងកម្លាំងសន្តិសុខនោតែបង្កើនវិធានការការពារផងដែរ៕