ប្រកាសសេចក្តីសម្រេចចិត្តលើកលែងទោសឆ្នាំ ២០២១ របស់ប្រធានរដ្ឋ
(VOVWORLD) - លោកប្រធានរដ្ឋបានចុះហត្ថលេខាលើសេចក្តីសម្រេចផ្តល់ការលើកលែងទោសដល់អ្នកទោសចំនួន ៣.០២៦ នាក់ ដែលកំពុងជាប់ពន្ធនាគារ និងអ្នកទោស ៣ នាក់ដែលត្រូវបានព្យួរទោសដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងអ្នកទោស ៦ នាក់ទៀតដែលត្រូវបានពន្យារពេលអនុវត្តន៍ការជាប់ពន្ធនាគារ ដែលមានគ្រប់លក្ខខ័ណ្ឌសម្រាប់ទទួលបានការលើកលែងទោសឆ្នាំ ២០២១។
កម្មាភិបាលនៅពន្ធនាគារណែនាំអ្នកទោសអំពីវិធីការពារកូវីដ -១៩ នៅពន្ធនាគារ Hoang Tien (Hai Duong) (រូបភាព៖ VOV) |
នៅព្រឹកថ្ងៃទី ៣១ ខែសីហា នៅទីក្រុងហាណូយ ខុទ្ទការល័យប្រធានរដ្ឋបានបើកសន្និសីទសារព័ត៌មាន ដើម្បីប្រកាសសេចក្តីសម្រេចរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោស ឆ្នាំ ២០២១ ចំពោះអ្នកទោសដែលកំពុងជាប់ពន្ធនាគារនិងអ្នកដែលត្រូវបានពន្យារពេលឬព្យួរជាបណ្តោះអាសន្នដោយគ្រាន់តែអនុវត្តទោសជាប់ពន្ធនាគារតាមលក្ខខណ្ឌ នឹងត្រូវលើកលែងទោសតាមច្បាប់។ ដូច្នោះ លោកប្រធានរដ្ឋបានចុះហត្ថលេខាលើសេចក្តីសម្រេចផ្តល់ការលើកលែងទោសដល់អ្នកទោសចំនួន ៣.០២៦ នាក់ ដែលកំពុងជាប់ពន្ធនាគារ និងអ្នកទោស ៣ នាក់ដែលត្រូវបានព្យួរទោសដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងអ្នកទោស ៦ នាក់ទៀតដែលត្រូវបានពន្យារពេលអនុវត្តន៍ការជាប់ពន្ធនាគារ ដែលមានគ្រប់លក្ខខ័ណ្ឌសម្រាប់ទទួលបានការលើកលែងទោសឆ្នាំ ២០២១។ ថ្លែងនៅក្នុងពិធីប្រកាសសេចក្តីសម្រេចចិត្តស្តីពីការលើកលែងទោសឆ្នាំ ២០២១ លោក Pham Thanh Ha អនុប្រធានខុទ្ទការល័យប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ការងារលើកលែងទោសនេះ បង្ហាញពីគោលនយោបាយការសណ្តោសប្រណីនិងមនុស្សធម៌របស់បក្ស រដ្ឋនិងប្រពៃណីល្អរបស់ប្រទេសជាតិចំពោះអ្នកដែលត្រូវផ្តន្ទាទោស ព្រមទាំងមានលក្ខណៈមនុស្សធម៌ចំពោះអ្នកទោសដែលមានការកែទម្រង់ល្អ ដែលបានរួមចំណែកក្នុងដំណើរការអប់រំឡើងវិញ លើកទឹកចិត្តពួកគេឱ្យខិតខំសិក្សា ដើម្បីក្លាយជាមនុស្សដែលមានប្រយោជន៍ចំពោះសង្គម៕