ប្រគល់ជូនអំណោយបុណ្យតេតប្រពៃណីអោយកម្មាភិបាល យុទ្ធជននៅកោះ Da Lat

          (VOV)_នារសៀលថ្ងៃទី ៣ មករា ​ក្រុមការងារលើនាវាកងទ័ពជើងទឹក​HQ 571 បានមកដល់កោះ Da lat ចំណុះប្រជុំកោះ Hoang Sa។ នៅទី​នេះ ​វរសេនីយ៍ឯកបម្រុង
 Nguyen Hong Quan មេបញ្ជាការយោធារងកង​ពលតូច លេខ ១៤៦  កងទ័ពជើងទឹក
តំបន់ទី៤​ ជាប្រធានក្រុមការងារ បាន​ប្រគល់​ជូន​អំណោយបុណ្យ​តេត​ប្រពៃណី ​២០១៣  របស់ស្ថាប័ន អង្គការជាច្រើន​ក្នុងទូទាំងប្រទេស ជូនអោយកម្មាភិបាល យុទ្ធជននៅ
កោះ Da Lat ។ ​វរសេនីយ៍ឯកបម្រុង Nguyen Hong Quan​ បានអះអាងថា÷​បក្ស រដ្ឋ ​និង​ប្រជាជនក្នុងទូទាំងប្រទេសជានិច្ចកាលលៃទុកការយកចិត្តទុកដាក់ពិសេស ចំពោះ
បណ្ដាកម្មាភិបាល យុទ្ធជននៅកោះ Da Lat និយាយ​ដោយ​ឡែក និងបណ្ដាតំបន់ កោះសមុទ្ររបស់មាតុប្រទេសនិយាយរួម។ អនុសេនីយ៍ឯក Truong Hong Phuong
ប្រធានកោះ Da Lat បានអះ​អាង​ថា÷​ក្នុង​រយះពេលខាងមុខនេះ កម្មាភិបាល យុទ្ធជន
លើកោះ Da Lat នឹងសាមគ្គី ​ជំនះ​ពុះពារលើការលំបាក សម្រេចរាល់ភារកិច្ចដែល
បានប្រគល់ជូន ​ការ​ពារយ៉ាងរឹងមាំអធិបតេយ្យភាពកោះ សមុទ្ររបស់មាតុប្រទេស​៕

ប្រគល់ជូនអំណោយបុណ្យតេតប្រពៃណីអោយកម្មាភិបាល យុទ្ធជននៅកោះ Da Lat  - ảnh 1
ប្រគល់ជូនអំណោយបុណ្យតេតប្រពៃណីអោយកម្មាភិបាល យុទ្ធជននៅកោះ Da Lat (internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ