ប្រទេសរុស្ស៊ីបានថ្កោលទោសចំពោះវិធានការដាក់ទណ្ឌកម្មនិងលិទ្ធិគាំពារពាណិជ្ជកម្មនិយម

(VOVWORLD) - ថ្លែងមតិក្នុងសម័យប្រជុំនៃកិច្ចប្រជុំកំពូលខឿនសេដ្ឋកិច្ចក្រុមអភិវឌ្ឍនិងទើបលេចធ្លោជួរមុខនៅលើពិភពលោក (G20) នាថ្ងៃទី៣០ ខែវិច្ឆិកា នៅទីក្រុង Buenos Aires ប្រទេស Argentine ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្កោលទោសចំពោះវិធានការដាក់ទណ្ឌកម្មខុសៗនិងលិទ្ធិគាំពារពាណិជ្ជកម្មនិយម។
ប្រទេសរុស្ស៊ីបានថ្កោលទោសចំពោះវិធានការដាក់ទណ្ឌកម្មនិងលិទ្ធិគាំពារពាណិជ្ជកម្មនិយម - ảnh 1 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

យោងតាមប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថាប្រការនេះបានប៉ះពាល់យ៉ាងអវិជ្ជមានដល់ស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងរារាំងសកម្មភាពធ្វើពាណិជ្ជកម្មអន្តរជាតិ។ សេចក្តីប្រកាសនេះរបស់ថ្នាក់ដឹកនាំរុស្ស៊ីមានអត្ថន័យដែលចង់បញ្ឆិបញ្ឆៀងទៅលើសហរដ្ឋអាមេរិកដែលជាប្រទេសបានដាក់ទណ្ឌកម្មដោយឯកតោភាគីសំដៅលើបណ្តាប្រទេសមួយចំនួនដូចជាប្រទេសអ៊ីរ៉ង់ រុស្ស៊ី គុយបា វ៉េណេស៊ុយអេឡាជាដើម ហើយអាមេរិកក៏ជាប្រទេសដំបូងដែលបំផុសសង្គ្រាមស្តីពីពន្ធជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗទៀតផង៕

ក្នុងថ្ងៃដដែលនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមានថា គោលបំណងរបស់អាមេរិកដែលដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយធម្យម (INF) ឆ្នាំ ១៩៨៧ អាចបង្កឱ្យមានការរត់ប្រណាំងសព្វាវុធថ្មីៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ