ប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះពានរង្វាន់ប្រណាំងរថយន្តអន្តរជាតិ F1 នាឆ្នាំ២០២០

(VOVWORLD) - នាយប់ថ្ងៃទី១ ខែ វិច្ឆិកា ទីភ្នាក់ ងារ សារព័ត៌មានអន្តរ ជាតិបាន ផ្សព្វផ្សាយ ព័ត៌មានព្រមៗគ្នាថា ទីក្រុងហាណូយ នឹងរៀបចំការប្រកួតនៃពានរង្វាន់ ប្រណាំងរថយន្តF1 នាឆ្នាំ២០២០។

  យោងតាមទីភាក់ងារសារព័ត៌មានបារំាង AFP បានឲ្យដឹងថា រដ្ឋធានី ហាណូយ នឹងក្លាយជាទីតាំងទទូលរៀបចំកម្មវិធិនេះរីឯផ្លូវប្រណាំងជាក់ស្តែងនឹងត្រូវបានប្រកាសនៅក្នុងកម្មពិធីមួយដែលនឹងប្រព្រឹត្តទៅនាសប្តាហ៍ខាងមុខ។ កាលពីប៉ុន្មានខែមុនកាសែត ដែលមាន កិត្យានុភាពមួយចំនួន នៅ លើពិភពលោកបានលើកចេញអំពីផែនការនេះ។ នាដើមខែនេះដែរ នាយកនៃពានរង្វាន់ប្រណាំងរថយន្ត F1 លោក Charlie Whiting បានឲ្យសារព័ត៌មានពិភពលោក ដឹងថាលោក បានមកដល់ទីក្រុង ហាណូយដើម្បី អង្កេតការណ៍ ហើយ លោកក៏មានទំនុកចិត្តថា ផ្លូវប្រណាំងនេះនឹងត្រៀមខ្លួនរួចជាស្រេចសម្រាប់នូវកាលពានរង្វាន់ប្រចំាឆ្នាំ ២០២០ខាងមុខ។FoxSportក៏បានដកស្រង់សម្តីមន្រ្តីរូបនេះ ថាភាគច្រើន ផ្លូវ ប្រណាំងនឹងនៅតាមដងផ្លូវដែលមានស្រាប់ ក្រៅពីនេះទៀតមានមួយផ្នែក នឹងត្រូវបាន សាងសង់។ ហេតុដច្នេះហើយ ក្រោយពី ម៉ាឡេសី និង សិង្ហបុរី ប្រទេសវៀតណាមនឹងក្លាយជាប្រទេសអាសីអាគ្នេយ៍ទី៣ ដែល ដើរតួនាទី ជាម្ចាស់ផ្ទះនៃពានរង្វាន់ប្រណាំងរថយន្តដ៏មានកិត្យានុភាពបំផុតនៅពិភពលោកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ