ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមជូនអំណោយបណ្ដាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំខេត្ត Phu Tho
|
ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមជូនអំណោយបណ្ដាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំខេត្ត Phu Tho |
(VOV)_ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី នាព្រឹកថ្ងៃទី៩ កុម្ភះ លោក
Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម
បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយជាង២០០ចំណែកសំរាប់ជនរង
គ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅស្រុក Thanh Thuy , Thanh Son
ខេត្ត Phu Tho។ ជួបសំណេះសំណាលជាមួយបណ្ដាជនរងគ្រោះ លោក Nguyen
Thien Nhan បានចាត់ទុកថា៖ បុណ្យតេតមកដល់គឺជាឱកាសដើម្បីបង្ហាញពីប្រពៃ
ណីផឹកទឹកនឹកដល់ប្រភពដើម តបស្នងសង់គុណចំពោះជនមានគុណូបការះ ដែល
ក្នុងនោះមានជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ផង។ លោក
Nguyen Thien Nhan បានអះអាងថា៖
“ ក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូនជាអតីតយុទ្ធជន
អតីតយុវជនស្ម័គ្រចិត្ត របស់ស្រុកទាំងពីរ ដែលបានពលីជីវិតក្នុងការតស៊ូរំដោះភាគ
ខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ។ ខ្ញុំក៏មានគោលបំណងដែរថា៖បណ្ដាអ៊ំ
មិញ បងៗបន្តលើកទឹកចិត្តកូនចៅ រួមចំណែកធ្វើអោយជីវភាពរស់នៅកាន់តែល្អប្រ
សើជាង៕”