ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសលុបចោលច្បាប់អាជ្ញាសឹក
(VOVWORLD) - នៅព្រឹកថ្ងៃទី ៤ ខែធ្នូ (ម៉ោងក្នុងស្រុក) ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-Yeol បានប្រកាសពីការលុបចោលច្បាប់អាជ្ញាសឹក។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោកប្រធានាធិបតី Yoon បានកោះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីអនុម័តសេចក្តីសម្រេចលុបចោលច្បាប់អាជ្ញាសឹកដែលត្រូវបានប្រកាសនៅរសៀវថ្ងៃទី ៣ ខែធ្នូ។ កាយវិការរបស់លោកប្រធានាធិបតី Yoon បានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីសភាកូរ៉េខាងត្បូង បានអនុម័តសេចក្តីសម្រេចចិត្តដែលស្នើសុំឱ្យមាន ការលុបចោលច្បាប់អាជ្ញាសឹក។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី៣ ខែធ្នូ។ រូបថត៖ THX/TTXVN |
គណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូងបានអនុម័តលើកាយវិការបញ្ឈប់ច្បាប់អាជ្ញាសឹកនៅវេលាម៉ោង ៤៖៣០ នាទី ព្រឹក ថ្ងៃទី ៤ ខែធ្នូ ប្រហែល ៦ ម៉ោងបន្ទាប់ពីច្បាប់អាជ្ញាសឹកត្រូវបានប្រកាស។
អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូងបានឲ្យដឹងថា ពលទាហានដែលត្រូវបានដាក់ពង្រាយដើម្បីអនុវត្តន៍ច្បាប់អាជ្ញាសឹកបានវិលត្រឡប់ទៅមូលដ្ឋានវិញ ហើយបានស្តារភាពប្រក្រតីឡើងវិញ។
លើកចុងក្រោយដែលកូរ៉េខាងត្បូងប្រកាសច្បាប់អាជ្ញាសឹកគឺនៅឆ្នាំ ១៩៧៩ បន្ទាប់ ពីការធ្វើឃាតលោកប្រធានាធិបតី Park Chung-hee កាលពីថ្ងៃទី ២៦ ខែតុលា៕