(VOVworld-វិមានសនាថ្ងៃទី១៧តុលាឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Barack
Obama បានចុះហត្ថលេខាលើពង្រៀងច្បាប់ចំណាយថវិការបញ្ចប់ការបិទរដ្ឋាភិបាល
និងដម្លើងកម្រឹតអតិបរមានៃប្រាក់បំណុល។
|
ប្រធានាធិបតីអាមេរិក លោក Barack Obama |
មុននោះសភាទាំងពីរនៅអាមេរិក បានបោះឆ្នោតអនុម័តលើផែនការចំណាយ
ថវិការ។ តាមនោះយល់ព្រមផ្តល់ថវិការ សម្រាប់រដ្ឋាភិបាលដំណើការសកម្មភាព
រហូតដល់ថ្ងៃទី១៥មករាឆ្នាំ២០១៤ និងពន្យាសិទ្ធខ្ចីសម្រាប់សងប្រាក់បំណុលឲ្យ
ក្រសួងហិរញ្ញវត្ថុដល់ថ្ងៃទី៧កុម្ភៈឆ្នាំ ២០១៤ខាងមុខ។
មជ្ឈដ្ឋានអ្នកវិភាគវាយតម្លៃថា ការដែលរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀង
ថវិការនេះ ជាជ័យជំនះរបស់ប្រធានាធិបតី Obama និងជាកាបរាជ័យរបស់ គណៈ
បក្សសាធារណរដ្ឋ ដោយមិនបះពាន់ដល់ច្បាប់កែទម្រង់សុខាភិបាល របស់ប្រធា
នាធិបតីអាមេរិកលោក Barack Obama ដែលហៅថា ObamaCare៕