ប្រធានាធិបតីវេណេហ្ស៊ុយអេឡាអនុម័តលើយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មី

ប្រធានាធិបតីវេណេហ្ស៊ុយអេឡាអនុម័តលើយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មី - ảnh 1
ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro (រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro នាថ្ងៃទី ២២
មករា បានអនុម័តវិធានការសេដ្ឋកិច្ចថ្មីជាច្រើនសំដៅជំរុញសកម្មភាពនាំចេញប្រេង
ឧស្ម័ន ក្នុងកាលៈទេសៈប្រទេសអាមេរិកខាងត្បូងនេះកំពុងជួបការ លំបាកទប់ទល់
ទៅនឹងស្ថានការណ៍ធ្លាក់ចុះសេដ្ឋកិច្ច។លោក Maduro ក៏ជូន ដំណឹងដែរថា នឹង
បញ្ឈប់ការផ្ដល់លិខិតនាំចេញក្នុងឆ្នាំ២០១៦ដើម្បីអនុញ្ញាត្តិឲ្យក្រុម ហ៊ុននាំចេញ
ទំនិញដោយមិនត្រូវការលិខិតពិសេស។មុននោះ លោក Maduro បានឲ្យដឹងថា
វិធានការអាទិភាពនានានឹងត្រូវបានអនុវត្តចំពោះក្រុមហ៊ុនចំណុះវិស័យចំនួន៩
ដូចជាវិសយកសិកម្ម​ សំណង់ ធ្វើអាជីវកម្មរ៉ែ​ ទូរគមនាគមន៍ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ