ប្រធានាធិបតីហ្វីលីពីន៖សាលក្រមរបស់តុលាការមជ្ឈត្តកម្មជាមូលដ្ឋានដើម្បីចរចារជាមួយចិន

ប្រធានាធិបតីហ្វីលីពីន៖សាលក្រមរបស់តុលាការមជ្ឈត្តកម្មជាមូលដ្ឋានដើម្បីចរចារជាមួយចិន - ảnh 1
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (ខាងស្ដាំ)និងរដ្ឋមន្រ្តីការបរទេសអាមេរិក
លោក John Kerry (រូបថត៖AFP/TTXVN)

(VOVworld) - នៅជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John
Kerry នាថ្ងៃទី២៧ កក្កដា នៅរដ្ឋធានីម៉ានីល ប្រធានាធិបតីហ្វីលីពីនលោក Rodrigo
 Duterte បានអះអាងថា សាលក្រមនាថ្ងៃទី១២ កក្កដា កន្លងទៅរបស់ តុលាការមជ្ឈ
ត្តកម្មទីក្រុងឡាអ៊ែរ ទាក់ទិនដល់ករណីបណ្ដឹងរបស់ហ្វីលីពីន ប្រឆាំងចិននៅសមុទ្រ
ខាងកើត នឹងជាមូលដ្ឋានសំរាប់ការចរចារនាពេលអនាគតរវាង ម៉ានីលនិងប៉េកាំង
អំពីជំលោះអធិបតេយ្យភាព។
រីឯនៅជំនួបសន្ទនាជាមួយសមភាគីហ្វីលីពីនលោក Perfecto Yasay រដ្ឋមន្រ្តីការ
បរទេសលោក John Kerry បានអះអាងថា អាមេរិកមិនគាំទ្រភាគីណាក្នុងជំលោះ
អធិបតេយ្យភាពនៅសមុទ្រខាងកើតទេ ប៉ុន្តែមានទស្សនៈច្បាស់លាស់ក្នុងកិច្ចការ
ពារសិទ្ធិសេរីនិងប្រើប្រាស់ស្របច្បាប់ចំពោះតំបន់អាកាសនិងតំបន់សមុទ្រតាម
ការកំណត់នៃច្បាប់អន្តរជាតិ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល ប្រធានាធិបតីលោក Duterte
បានអញ្ជើញជាអធិបតីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសំដៅពិភាគ្សាអំពី
យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការចរចារជាមួយចិនសំដៅដោះស្រាយជំលោះ
នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ